ខេត្តព្រះសីហនុ ៖ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមព្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ព្រះសីហនុ ឯកឧត្តម លូ គីមឈន់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងមន្ត្រីពាក់ព័ន្ធដទៃទៀត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកជំនួយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រ មានចាស់ជរាគ្មានទីពឹង ស្រីមេម៉ាយ និងជនពិការ ចំនួន១១៤៦ គ្រួសារ មកពីសង្កាត់ចំនួន៦ នៃក្រុងព្រះសីហនុ រួមមាន៖សង្កាត់១ លេខ២ លេខ៣ លេខ៤ សង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្តមបានជួបសួរសុខទុក្ខ ក្តីនឹករលឹក ពីសំណាក់ ពិសេសនំយកប្រសាសន៍ន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកប្រកប ដោយមនោសញ្ចេតនាអាណិត ស្រឡាញ់ មេត្តា ករុណាដ៏ជ្រាលជ្រៅ ជាមួយគ្រួសារទាំងអស់។
ទន្ទឹមនោះដែរ ឯកឧត្តម ជាម ហ៊ីម ក៏បាននាំយកអនុសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន ដែលផ្តាំផ្ញើ ចំពោះប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ការថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថាន បំបាត់ទឹកដក់សំរាមស្អុយរលួយ បំបាត់ជម្រកសត្វមូស ជៀសវាងការកើតជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ។ ដោយឡែកចំពោះស្ត្រីមានផ្ទៃពោះ ត្រូវត្រៀមខ្លួនរកកន្លែងជិតមណ្ឌលសុខភាព ពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ អនុវត្តការណែនាំ របស់គ្រូពេទ្យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។
បន្ថែមលើនេះ សម្តេច ប៊ុន រ៉ានី ក៏បានរំលឹកដល់ពលរដ្ឋ ឱ្យគិតគូរពីសុវត្ថិភាពពេលធ្វើដំណើរឱ្យបានទាំងអស់គ្នា ដោយត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានជាប្រចាំ ពេលធ្វើដំណើរ ទោះចម្ងាយផ្លូវជិតឬឆ្ងាយបែបណាក្តី ឬឆ្ងាយបែបណាក្តី។ ជាពិសេសជាងនេះ សម្តេច ប៊ុន រ៉ានី ក៏បានណែនាំកូនក្មួយទាំងអស់ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភព នៃអំពើហិង្សា និងចោរកម្ម។ល។
មន្ត្រីសាខាកាកបាតក្រហមខេត្តព្រះសីហនុ បានឱ្យដឹងថា គ្រួសារប្រជាពលរដ្ឋក្រីក្រមកពី ៦សង្កាត់ នៃក្នុងព្រះសីហនុ គឺក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ២០,០០០រៀល៕ ដោយ ៖ ដែន សីមា