Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ខេត្ត​ស្វាយរៀង​បំបែក​សម្បុក​ក្រុមចោរ​លួច​ឆក់ និង​អ្នក​ទទួល ទិញ​ផល​ចោរកម្ម​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​ក្រុមចោរ​លួច ឆក់​យ៉ាងសកម្ម​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​បង្ក្រាប និង​ធ្វើការ​បង្ហាញមុខ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ហើយ​កន្លងមក​ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព​ជា​ច្រើនលើក​ផងដែរ​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​ស្វាយរៀង​។​

​លោក​វរសេនីយ៍ឯក ស្រី វុន្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​បាន​ដឹងថា យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ឡុង ហ្គីម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៨​ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ថា នៅវេលា​ម៉ោង​២១ និង​៣០​នាទី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​០១៨ ឈ្មោះ ហេង ឈ្មោះ ត្រា ឈ្មោះ ច​ន្តា និង​បក្ខពួក​មួយចំនួន​ទៀត​បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់ខ្លួន​។​

​លោក​បាន​បន្តទៀតថា ក្រោយពី​ទទួលបាន​ព័ត៌មាន និង​ពាក្យបណ្តឹង​ភ្លាមនោះ ឯកឧត្តម​ឧត្តមសេនី​យ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅ​កម្លាំង​មន្ទីរ​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង​បាវិត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុន្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ព្រម​ទាំ​មាន​ការសម្របសម្រួល​ពី​លោក គង់ ច័ន្ទ​ខេ​មរិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ចុះ​ស្រាវជ្រាវ​បង្ក្រាប និង​ឃាត់ខ្លួន​ក្រុមចោរ​លួច​ចោរ​ឆក់​ជា​បន្តបន្ទាប់​រួម​និង​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម​នៅវេលា​ម៉ោង​២ និង​១០​នាទី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​ចំនួន​១១​នាក់​។ ក្នុងនោះ​ឃាត់ខ្លួន​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម​ម្នាក់​ផងដែរ​ដែល​មានឈ្មោះ អ៊ួ ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​អាជីវករ​មាន​ទីលំនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​លោក​បញ្ជាក់ថា វត្ថុតាង​ដែល​សមត្ថកិច្ច​យើង​ដក​ហូត​បាន​រួម​មាន ៖ ទូរស័ព្ទដៃ​ចំនួន​២៨​គ្រឿង​, ម៉ូតូ​ចំនួន​៧​គ្រឿង​, កាបូប​ចំនួន​១ និង​អា​យផេត​១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ជា​មុខសញ្ញា និង​អ្នកទទួលផល​ចោរកម្ម​ព្រមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​បញ្ជូនទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​៕​ ដោយ ៖ វ៉ៃ​គោ​

spot_img
×