Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន បញ្ជូនទៅ​តុលាការខេត្ត​ពោធិ៍សាត់​

spot_img

​ពោធិ៍សាត់ ​៖ ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ចាស់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចុះបង្ក្រាប​ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១៥​រសៀល ថ្ងៃទី​២៧ វិច្ឆិកា ២០១៨ នៅ​ចំណុច​ភូមិ​ឥស្លាម សង្កាត់​បន្ទាយ​ដី ក្រុង​.ខេត្ត​ពោធិ៍សាត់ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដ៏​សកមម្ម​។​

​លោក យឹម ស៊ា​ង​ហៃ អធិការ​ក្រុង​បានឲ្យដឹងថា ការចុះ​បង្ក្រាប​ករណីនេះ ដោយសារតែ​មាន​ការសហកា​រ​ផ្តល់ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​មាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជា​អាជ្ញា​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ សមត្ថកិច្ច​នគរបាល​ក្រុង បាន​ចុះ​ធ្វើ​បង្ក្រាប​នៅ​ចំណុច​ខាងលើ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ កើ អ៊ឹម​រ៉​ន ព្រមទាំង​រកឃើញ​វត្ថុតាង​ក្នុង​រថយន្ត​មាន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៦​កញ្ចប់​ធំ ទម្ងន់​១២៦,៨០ ក្រាម និង​ក្នុង​បណ្តោង​សោ​ឡាន ចំនួន​១ កញ្ចប់​ធំ ២ កញ្ចប់​តូច ទម្ងន់​១១,៦៨ ក្រាម ដកហូត​រថយន្ត​១​គ្រឿង​ម៉ាក​កូរ៉ូឡា​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយចំនួនទៀត យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ចាត់ការ​តាម​ផ្លូវច្បាប់ ៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×