Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូក​ទេសចរណ៍​២​គ្រឿង​បុក​គ្នា នៅ​សមុទ្រ​កោះរ៉ុង​សន្លឹម ខេត្ត​ព្រះសីហនុ ស្លាប់​ជនបរទេស​ម្នាក់​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ទូក​ទេសចរណ៍​២​គ្រឿង បាន​បុក​គ្នា​នៅ​សមុទ្រ​កោះរ៉ុង​សន្លឹម បណ្តាល​ឱ្យ​ជនបរទេស​ម្នាក់​ស្លាប់​។​

សមត្ថកិច្ច​នគរបាល ឱ្យដឹង​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ កើតឡើង នៅវេលា​ម៉ោង ១៨ និង​៣០​នាទី​ព្រលប់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​បឹង​កា​ឡូ ទ្រី​ហាវ ស្ថិតនៅ​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ​។​

សមត្ថកិច្ច​ឱ្យដឹងថា គ្រោះថ្នាក់​នេះ កើតឡើង​រវាងទូក​ទេសចរណ៍​១​គ្រឿង ពណ៌​ខៀវ បើកបរ​ដោយ​ឈ្មោះ គង់ គី ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ រួម​ដំណើរ​ដោយ​ជនបរទេស​ម្នាក់ បាន​ចេញ​ពី​ឆ្នេរ​ឡុង​សិត ឆ្ពោះ​ទៅ​ផែ​បូរ៉ា លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បាន​បុក​ជា​មួយ​​ទូក​កន្ទុយ​វែង ដឹក​ភ្ញៀវទេសចរ​មួយគ្រឿង​ទៀត បើកបរ​ដោយ​ឈ្មោះ ម៉ម វី ដឹក​ភ្ញៀវទេសចរ​បរទេស​ចំនួន ១៦​នាក់ បណ្តាលឱ្យ​ទូក​ដឹក​អ្នក​ទេសចរ​ទាំងនោះ លិច​ទៅ​ក្នុង​សមុទ្រ ធ្វើឱ្យ​ជនបរទេស​ម្នាក់​បាន​ស្លាប់​។ ចំណែក មនុស្ស​ផ្សេង​ទៀត ដែល​ជិះ​ក្នុង​ទូក ត្រូវ​បាន​ជួយ​សង្គ្រោះ​ស្រង់​ឡើង​លើ​ទូក​ធំ​។ មន្ត្រី​នគរបាល​ឱ្យ​ដឹង​បន្តទៀតថា ជនរងគ្រោះ​ដល់​អាយុជីវិត​មាន ឈ្មោះ PE ROU BOGAN-MIHAIL ភេទ​ប្រុស ថ្ងៃ​ខែ​ឆ្នាំ​កំណើត ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ជនជាតិ​រ៉ូ​មានៀ​។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូូន​សាកសព​ជនរងគ្រោះ យក​មក​រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​៕ ដោយ​៖ ដែន សីមា​

spot_img
×