Wednesday, May 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ ចុះ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង និង​អ្នកបើកបរ​រថយន្ត​គ្មាន​បណ្ណ​បើកបរ ​១១​គ្រឿង​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង អ្នក​បើកបរ​រថយន្ត និង ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​គ្មាន​បណ្ណ​បើកបរ​ដោយ​រ្ឃើ​ញ​អ្នកបើកបរ​គ្មាន​ប័ណ្ណ​បើកបរ​ចំនួន ១១​គ្រឿង​។​

សមត្ថកិច្ច​នគរបាល បានឱ្យដឹងថា សកម្មភាព​ខាងលើ​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង ២១ និង​១០​នាទី ថ្ងៃ​អង្គារ៍ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅលើ​ផ្លូវ ឯករាជ្យ ត្រង់​ចំណុច​តោ​ពីរ ( P6 ) ស្តិតក្នុង​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ឱ្យដឹងថា សកម្មភាព​ចុះ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​គ្មាន​បណ្ណ​បើកបរ និង​បណ្ណ​បើកបរ​មិន​ត្រឹមត្រូវ ជា​លទ្ធផល​សរុប​បាន​ដកហូត​រថយន្ត ដែល​គ្មាន​ប័ណ្ណបើកបរ​ចំនួន​១១​គ្រឿង​រួមមាន​៖

១- រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2S-5352​។​

២- រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2D-3335​។​

៣- រថយន្ត​ម៉ាក LEXUS RX330 ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AV-1992​។​

៤- រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2F-4429​។​

៥- រថយន្ត​ម៉ាក LEXUS RX330 ពណ៌​ស ពាក់​ផ្លាក​លេខ​កណ្ដាល​2A-4398​។​

៦- រថយន្ត​ម៉ាក LEXUS RX330 ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AD-0065​។​

៧- រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ស ពាក់​ផ្លាកលេខ​ព្រះសីហនុ​2A-8894​។​

៨- រថយន្ត​ម៉ាក HYUNDAI STARIX ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ព្រះសីហនុ​2A-8896​។​

៩- រថយន្ត​ម៉ាក HYUNDAI STARIX ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AV-9224​។​

១០- រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AW-2506​។​

១១- រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ​ភ្នំពេញ​2N-8123​។​

មន្ត្រីនគរបាល​បានបញ្ជាក់​ថា ចំពោះ​រថយន្ត​ទាំងអស់ បាន​យក​មក​រក្សាទុក​នៅ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​១១​គ្រឿង​។ ចំណែក​ការងារ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង គឺ​រក​ឃើញ​អ្នកបើកបរ​រថយន្ត​ចំនួន ៣៥​នាក់ លទ្ធផល​អវិជ្ជមាន​៕ ដោយ​៖ ដែន សីមា​

spot_img
×