Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករ​ណីឃាតកម្មលើ​កុមា នៅ​ខេត្ត​កោះកុង កាលពី​ឆ្នាំ​២០០៩

spot_img

​ខេត្ត​រតនគិរី​ ៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​រតនគិរី កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​វិច្ចិកា ឆ្នាំ​២០១៨ បាន​សហការ​ជាមួយ​នាយក​ក​ដ្ឌា​ន​ព្រហ្ម​ទណ្ឌ​ក្រសួងមហាផ្ទៃ – ស្នងការ​នគរបាល​ខេត្ត​កំពត​- ស្នងការ​នគរបាល​ខេត្ត​កោះកុង និង ស្នងការ​នគរបាល​ខេត្ត​រតនគិរី បាន​ស្រាវជ្រាវ​តាម​ចាប់​មុខសញ្ញា​ឈ្មោះ យ៉ឹង​ ​ឌី ហៅ យ៉ឹង សំណាង ហៅ សុខ ផាន ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​កុមារ នៅ​ខេត្ត​កោះកុង កាលពី​ឆ្នាំ​២០០៩​។ សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យ​ខាងលើ ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួនបាន នៅក្នុង​ក្រុមហ៊ុន​ឥណ្ឌា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ពាក់ ឃុំ​យា​ទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។​

​បច្ចុប្បន្ន​មុខសញ្ញា​នេះ ត្រូវបាន​កម្លាំង​ជំនាញ បាន​ផ្ញើទុក​នៅ​ស្នងការដ្ឋាន​ខេត្ត​រតនគីរី ដោយ​រង់ចាំ​ព្រឹក​ថ្ងៃស្អែក គឺ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នឹង​បញ្ជូន​បន្ត​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​ឈាន​ទៅ​កសាង​សំណុំ​ង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។​

​យ៉ាងនេះក្តី សមត្ថកិច្ច​នគរបាល​ខេត្ត​រតនគិរី មិន​ទាន់​បង្ហាញ​របាយ​ការណ៍​លំអិត អំពី​អំពើ​ឃាតកម្ម​ខាងលើនេះ ឱ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ខ្លី​ថា ការចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ យ៉ាង ឌី ដោយសារ​តែ​ជនសង្ស័យ​រូបនេះ បាន​សម្លាប់​កុមារ នៅ​ភូមិ​-​ឃុំ និង​ស្រុក​អ្វី​ទេ គ្រាន់តែ​បញ្ជាក់​ខ្លី​ថា បានធ្វើ​សកម្មភាព​សម្លាប់​កុមារ​នៅ​ខេត្តកោះកុង កាលពី​ឆ្នាំ​២០០៩​តែប៉ុណ្ណោះ​៕ ដោយ​៖ ដែន សីមា​

 

spot_img
×