Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Ronaldo ឈ្នះ​ពាន Ballon d’Or លើក​ទី ៥​ក្រោយពេល​យក​ឈ្នះ Messi

spot_img

ខ្សែប្រយុទ្ធ​ស្តេច​ស Real Madrid គឺ​កីឡាករ Cristiano Ronaldo បានឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត (Ballon d’Or) លើក​ទី ៥​របស់ខ្លួន បន្ទាប់ពី​យក​ឈ្នះ​គូប្រជែង​ដ៏​ខ្លាំងខ្លា​របស់​ខ្លួន គឺ​កីឡាករ Lionel Messi របស់​ក្រុម​អ្នក​មាន​បុណ្យ Barcelona​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​

​នេះ​គឺជា​ការ​ឈ្នះ​ពាន ២​ឆ្នាំ​ជាប់ៗ​គ្នា​របស់ Cristiano Ronaldo និង​ជា​ពានទី ៥​របស់​កំពូល​កីឡាករ​រូបនេះ​។ Ronaldo ពេលនេះ​បាន​តាម​យក​ស្មើ​កីឡា​ការ Lionel Messi ដែល​អ្នក​ទាំង​ពីរ ធ្លាប់​ឈ្នះ​ពាន​នេះ​បាន​ចំនួន ៥​ដង​ដូចគ្នា​។​

​ចំនែក​អតីត​កីឡា​ការ​របស់ Barcelona គឺ Neymar ដែល​សព្វថ្ងៃ​កំពុង​លេងឲ្យ​ក្លឹប​បារាំង Paris St-Germain ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ ៣​។​

​កាល​ពី​រដូវ​កាល​មុន កីឡាករ Ronaldo បាន​ជួយ​ឲ្យ​ក្រុម Real Madrid ឈ្នះ Champion League និង​ឈ្នះ​ពាន​ក្នុង​ក្របខ័ណ្ឌ​អេស្បាញ​ផងដែរ (La Liga)​។​

Ronaldo ធ្លាប់​ឈ្នះ​ពាន​ដ៏​ធំ​នេះ ក្នុង​ឆ្នាំ ២០០៨ ២០១៣ ២០១៤ ២០១៦ និង ២០១៧​។​

“​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ទន្ទឹង​រងចាំ​រាល់​ឆ្នាំ​” Ronaldo បាន​ថ្លែង​បែប​នេះ​ក្រោយពេល​ទទួលបាន​ពាន ដែល​ធ្វើ​នៅ​ទីក្រុង​ប៉ារីស​។​

“​ខ្ញុំ​សូម​អរគុណ​ដល់​មិត្ត​រួម​ក្រុម ហើយ​ខ្ញុំ​ចង់​អរគុណ​ដល់​អ្នក​គ្រប់គ្នា​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ឈាន​មក​ដល់​កំរិត​នេះ​”​៕ សុភ័ក្ត្រ

 

 

spot_img
×