Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ខុសច្បាប់​២៣៥​នាក់ នឹង​ត្រូវ​បណ្តេញចេញ​ពី​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ជនបរទេស​ជាតិចិន​២៣៥​នាក់ ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត (VOIP) នឹង​បណ្កេញចេញ​ពី​កម្ពុជា ក្នុង​រយៈពេល​២​សប្តាហ៍​ទៀត​។ ជនបរទេស​២៣៥​នាក់ ក្នុងនោះ​រួមមាន​ស្ត្រី​ចំនួន​៣៦​នាក់ ត្រូវ​បាន​បង្ក្រាប​នៅ​ទីតាំង​៤​ផ្សេងៗ​គ្នា​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា នៅក្នុង​ស្រុក​ត្រាំកក់ និង​ស្រុក​បាទី ក្រោម​កិច្ចសហការ រវាង​កម្លាំង​ជំនាញ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាល ជាតិ​និង​សមត្ថកិច្ច​នគរបាល​ចិន ដោយ​មាន​ការសម្របសម្រួល នីតិវិធី​ពី​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តតាកែវ​។​

​លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រាប់ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​បញ្ជូន​ជនជាតិ​ចិន​ទាំង​២៣៥​នាក់ ទៅ​ប្រទេស​ចិន​វិញ ដោយ​ប៉ូលិស​ចិន យក​យន្តហោះ​មក​យក​យ៉ាងតិច​ពីរ​សប្តាហ៍​ទៀត​។ បច្ចុប្បន្ននេះ ជនជាតិ​ចិន​ទាំង​២៣៥​នាក់​នោះ កំពុងស្ថិត​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅមុន​ការប្រគល់​ទៅអោយ​នគរបាល​ប្រទេស​ចិន​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×