តាម Daily Mail ករណីគួរឲ្យសោកស្តាយមួយ បានកើតឡើងនៅសួនឧទ្យានឈៀងម៉ៃ ប្រទេសថៃ ខណៈពេលដែលលោក Somsak Riangngern បានត្រូវដំរីដែលខ្លួនហ្វឹកហ្វឺនតាំងពីតូចរឹតដល់ស្លាប់ ក្នុងពេលដែលលោកកំពុងដោះច្រវ៉ាក់ជើងវា ដើម្បីវាងាយស្រួលងូតទឹក។
ដំរីទម្ងន់ ៥តោន មានឈ្មោះថា Plai Ekasit បានប្រើភ្លុកមុនពេលដែលយកប្រម៉ោយរឹតសម្លាប់លោក Riangngern។ ការវាយលុកប្រព្រឹត្តទៅក្នុងអំឡុងពេលប្រមាណ៥នាទី រហូតដល់ពេលដែល Phlai Ekasit ត្រូវបានគេគ្រប់គ្រងវិញបាន ។
តាមលោក Wuthichai Muangman នាយកឧទ្យានឈៀងម៉ៃ លោក Riangngern គឺជាអ្នកជំនាញការម្នាក់អំពីសត្វដំរី។ បើតាមលោក Muangman បកស្រាយនោះ មានលទ្ធភាពច្រើនដោយសារតែ Phlai Ekasit ស្ថិតក្នុងរដូវបន្តពូជ ហើយនឹកស្មានថា លោក Riangngern ជាគូសត្រូវរបស់វា។
Phlai Ekasit អាយុ ៣២ឆ្នាំ ជាដំរីល្បីល្បាញមួយនៅប្រទេសថៃ។ វាធ្លាប់ចូលរួមដើរតួក្នុងខ្សែភាពយន្តចំនួន៥រឿង។ ពេលនេះឧទ្យានឈៀងម៉ៃ កំពុងឃុំខ្លួនដំរីនេះទុក រហូតទល់ពេលដែលកិច្ចសន្យាត្រូវបានបញ្ចប់នៅខែ ៤/២០១៨៕