Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំបិល​៥​ពាន់​តោន នាំចូល​ពី​ប្រទេស​ចិន តែ​សមាគម​មាន​គម្រោង​នាំចូល ពី​ប្រទេស​ចិន​២​ម៉ឺន​តោន និង​នាំ​ពី​ប្រទេស​ថៃ​១​ម៉ឺន​តោន​

​ភ្នំពេញ ​៖ ឆ្នាំ​២០១៨ នេះ ជា​លើក​ទី​២​ហើយ ដែល​កម្ពុជា​ប្រឈម​នឹង​ការខ្វះខាត​អំបិល ខណៈ​កាលពី​ឆ្នាំ​២០០៨ កម្ពុជា​ធ្លាប់​ជួប​បញ្ហា​នេះ​ម្ដង​ដែរ​។​

​អំបិល​ដែល​ត្រូវ​នាំ​ចូល​មក​ពី​ប្រទេស​ចិន បាន​មក​ដល់​កំពង់ផែ​ក្រុងព្រះសីហនុ ហើយ​កាលពី​ថ្ងៃ​ទី​២៧​វិច្ឆិកា បន្ទាប់​ពី​ការចុះ​កិច្ចព្រម ព្រៀង​សម្រាប់​ការ​នាំចូល ៣០០០០ តោន​។​

​លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​ផលិត​អំបិល​កែប​កំពត (SPCKK) បាន​ប្រាប់ថា អំបិល ៥ ០០០ តោន​ក្នុង​ចំណោម​បរិមាណ​សរុប បាន​មក​ដល់​កំពង់ផែ​ហើយ SPCKK កំពុងដំណើរការ​នីតិវិធី​ឡូ​ជី​ស្ទីក​។​

អំបិល​នាំចូល​នេះ​មាន​ថ្លៃ ៩០ ដុល្លារ​ ក្នុង​មួយ​តោន ហើយ​បន្ទាប់​ពី​ការទូទាត់​ការចំណាយ​លើ​ឡូ​ជី​ស្ទីក តម្លៃនឹង​កើន​ដល់​ជាង ១០០ ដុល្លារ​ ក្នុង​មួយ​តោន​។ មុនពេល​នាំ​ចូល​នេះ តម្លៃ​អំបិល​កើនឡើង​ដល់ ៧៥ ដុល្លារ​ ក្នុង​មួយ​តោន នៅ​ឆ្នាំ​នេះ ធៀប​នឹង ៥២ ដុល្លារ​កាលពី​ឆ្នាំមុន ដោយសារ​តែ​កង្វះ​អំបិល និង​ការផលិត​ធ្លាក់​ចុះ​ដោយសារ​តែ​ទឹកភ្លៀង​។​

​លោក​ថ្លែងថា អំបិល​នាំចូល​នេះ​មាន​តម្លៃ​ខ្ពស់ជាង​អំបិល​របស់​កម្ពុជា ប៉ុន្តែ​មិន​មាន​ជម្រើស​ទេ​។ យើង​ចាំបាច់​ត្រូវ​នាំ​ចូល ដើម្បី​ឆ្លើយតប​នឹង​ការប្រើប្រាស់​ក្នុងស្រុក​របស់​យើង​»​។​

នេះ​គឺជា​ការ​នាំចូល​លើក​ទី ២ ហើយ បន្ទាប់​ពី​មាន​ការចំណាយ​លើ​ក​មុន ២,២ លាន​ដុល្លារ​សម្រាប់​ការនាំ​ចូល​អំបិល ២០ ០០០ តោន​មកពី​ប្រទេស​ចិន​នៅ​ឆ្នាំ ២០០៩​។​

ស្រែអំបិល​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប​មាន​ជាង ៤ ៦០០ ហិកតា​ដែល​ធ្វើ​អំបិល​ដោយ​ពលរដ្ឋ​ប្រហែល ២០០ គ្រួសារ​។ រដូវ​ប្រមូល​ផល​ចាប់ផ្ដើម​ពី​ខែ​មករា​ដល់​ចុងខែ​មេសា​។​

​ទិន្នន័យ​ផលិត​របស់ SPCKK បង្ហាញ​ថា​អំបិល ៣៣ ០០០ តោន​ត្រូវបាន​ផលិត​នៅ​ក្នុង​ខេត្ត ២ នេះ​កាលពី​ឆ្នាំមុន​។ យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ឧស្សាហកម្ម​អំបិល​របស់​កម្ពុជា​រក​បាន​ប្រាក់​ចំណូលស​រុប​ប្រហែល ២២ លាន​ដុល្លារ​។​

​លោក ប៊ុន បារាំង បានឲ្យដឹងថា សមាគម​អំបិល​កែប​កំពត បាន​នាំ​ចូល​អំបិល​ពី​ប្រទេស​ចិន​ចំនួន​៥​ពាន់​តោន និង​បាន​មកដល់​កម្ពុជា​ហើយ​នា​ថ្ងៃ​ម្សិលមិញ​នេះ​។ ការនាំ​ចូល​អំបិល​ប្រមាណ​៥​ពាន់​តោន​នេះ ជា​ជំហាន​ទី​១ ដែល​សមាគម​នាំ​ពី​ប្រទេស​ចិន​។​

​លោក​បន្ដថា ការនាំ​ចូល​អំបិល​នេះ ពិតជា​ទាន់​ពេលវេលា ស្រប​ពេល​អំបិល​ដែល​ក្នុង​ស្ដុក នៅ​កម្ពុជា​អស់រលីង​តែម្ដង​។ អំបិល​៥​ពាន់​តោន​នេះ ផ្គត់ផ្គង់​លើ​ទីផ្សារ​កម្ពុជា​មិន​គ្រប់គ្រាន់​ឡើយ ត្រូវ​នាំ​ចូល​៣​ម៉ឺន​តោន​ឯណោះ​។ អំបិល​នឹង​បន្ដ​នាំ​ចូល​ពី​ប្រទេស​ផ្សេងៗ រហូត​ដល់​រដូវ​ធ្វើ​អំបិល​ទើប​ឈប់​នាំ​ចូល ប៉ុន្ដែ​ប្រសិនបើ​ដល់​រដូវ​ហើយ​កម្ពុជា មិន​អាច​ធ្វើ​អំបិល​បាន​ទៀត​នោះ​គឺ ត្រូវ​សូម​គោលការណ៍​នាំចូល​បន្ដទៀត​។​

​លោក​បញ្ជាក់ទៀតថា ​ការសម្រេច​នាំចូល​អំបិល​ពី​ប្រទេស​ចិន​នេះ បណ្ដាល​មក​ពី​កម្ពុជា​កំពុង​ប្រឈម​ការខ្វះខាត អំបិល​ផ្គត់ផ្គង់​តម្រូវ ការ ដោយសារ​ការផលិត​អំបិល មិន​ទទួលបាន​ផល ព្រោះតែ​បញ្ហា​អាកាសធាតុ មាន​ភ្លៀង​ធ្លាក់​ច្រើនពេក​។ ការ​ប្រឈម​នឹង​ការ​អត់​អំបិល​ប្រើប្រាស់​ក្នុង​ឆ្នាំនេះ បណ្ដាល​មក​ពី​សមាគម​ផលិត​អំបិល មិន​អាច​ផលិត​បាន ដោយសារ​តែ​ឆ្នាំនេះ អាកាសធាតុ​ប្រែប្រួល​ពោល គឺ​មេឃ​ភ្លៀង​ធ្លាក់​រហូត​។​

​លោក ប៊ុន បារាំង បានឲ្យដឹងថា សមាគម​អំបិល​កែប​កំពត បាន​នាំ​ចូល​អំបិល​ពី​ប្រទេស​ចិន​ចំនួន​៥​ពាន់​តោន និង​បាន​មកដល់​កម្ពុជា​ហើយ​នា​ថ្ងៃ​ម្សិលមិញ​នេះ​។ ការនាំ​ចូល​អំបិល​ប្រមាណ​៥​ពាន់​តោន​នេះ ជា​ជំហាន​ទី​១ ដែល​សមាគម​នាំ​ពី​ប្រទេស​ចិន​។​

​លោក​បន្ដថា ការនាំ​ចូល​អំបិល​នេះ ពិតជា​ទាន់​ពេលវេលា ស្រប​ពេល​អំបិល​ដែល​ក្នុង​ស្ដុក នៅ​កម្ពុជា​អស់រលីង​តែម្ដង​។ អំបិល​៥​ពាន់​តោន​នេះ ផ្គត់ផ្គង់​លើ​ទីផ្សារ​កម្ពុជា​មិន​គ្រប់គ្រាន់​ឡើយ ត្រូវ​នាំ​ចូល​៣​ម៉ឺន​តោន​ឯណោះ​។ អំបិល​នឹង​បន្ដ​នាំ​ចូល​ពី​ប្រទេស​ផ្សេងៗ រហូត​ដល់​រដូវ​ធ្វើ​អំបិល​ទើប​ឈប់​នាំ​ចូល ប៉ុន្ដែ​ប្រសិនបើ​ដល់​រដូវ​ហើយ​កម្ពុជា មិន​អាច​ធ្វើ​អំបិល​បាន​ទៀត​នោះ​គឺ ត្រូវ​សូម​គោលការណ៍​នាំចូល​បន្ដទៀត​។​

​លោក​បញ្ជាក់ទៀតថា ​ការសម្រេច​នាំចូល​អំបិល​ពី​ប្រទេស​ចិន​នេះ បណ្ដាល​មក​ពី​កម្ពុជា​កំពុង​ប្រឈម​ការខ្វះខាត អំបិល​ផ្គត់ផ្គង់​តម្រូវការ ដោយសារ​ការផលិត​អំបិល មិន​ទទួលបាន​ផល ព្រោះតែ​បញ្ហា​អាកាសធាតុ មាន​ភ្លៀង​ធ្លាក់​ច្រើនពេក​។ ការ​ប្រឈម​នឹង​ការ​អត់​អំបិល​ប្រើប្រាស់​ក្នុង​ឆ្នាំនេះ បណ្ដាល​មក​ពី​សមាគម​ផលិត​អំបិល មិន​អាច​ផលិត​បាន ដោយសារ​តែ​ឆ្នាំនេះ អាកាសធាតុ​ប្រែប្រួល មេឃ​ភ្លៀង​ធ្លាក់​រហូត។​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×