Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តដាំដើមជើងគោលម្អតាមដងផ្លូវជាតិលេខ៧ចំនួន១៥០០០ដើម

ខេត្តកំពង់ចាម: ដើម្បីលើកកម្ពស់សោភណ្ឌភាពតាមដងផ្លូវជាតិលេខ៧ដែលត្រូវបានពង្រីកជាបួនគន្លងនោះ។ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុម ប្រឹក្សាខេត្ត និង ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការដឹកជញ្ជូន បានដឹកនាំអភិបាលក្រុង/ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមដាំដើមផ្កាជើងគោចំនួន ២០០ដើម ជានិមិត្តរូប នៅស្រុកជើងព្រៃ និងស្រុកព្រៃឈរអមសង្ខាងផ្លូវ ។សូមបញ្ជាក់ថាការដាំដើមឈើនេះដើម្បីបង្កើតនៅគម្របបៃតងនិងកាត់បន្ថយកម្ដៅថ្ងៃមកលើភពផែនដីបានមួយកម្រិតទៀតផង។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានគូសបញ្ជាក់ឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បាននាំយកដើមផ្កាជើងគោ ចំនួន១៥.០០០ដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ផ្តល់ជូនរដ្ឋបាលបាលខេត្ត សម្រាប់ដាំលម្អតាមដងផ្លូវពេលដែលផ្កាចេញមកគឺរីកស្រស់បំព្រងគួរឲ្យគយគន់។

ឯកឧត្តមពអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការចូលរួមដាំដើមផ្កាជើងគោនៅពេលនេះ រដ្ឋបាលខេត្តកំពង់ចាម សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ទាំងអស់ នឹងចូលរួមជាមួយ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងចលនាដាំ និងថែទាំផ្កាជើងគោ នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ដើម្បី លើកកម្ពស់សោភណភាព លម្អតាមដងផ្លូវជាតិ លេខ៧ ។ ឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ ព្រះសង្ឃ បុគ្គលិកឯកជន ម្ចាស់រោងចក្រ សហគ្រាស ដែលនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ចូលរួមជាមួយរដ្ឋបាលខេត្ត ដាំ និងជួយថែទាំដើមផ្កានេះ នៅតាមមុខលំនៅឋាន សាលារៀន វត្តអារាម រោងចក្រ សហគ្រាសរៀងៗខ្លួន ឲ្យបានគ្រប់ៗគ្នា ដោយសារការដាំនេះ គឺត្រូវដាំចំងាយពីចិញ្ចើមផ្លូវពី ១,៥ម៉ែត្រ ទៅ ៣ម៉ែត្រ និងគម្លាតពី ៧ ទៅ ១០ម៉ែត្រ ក្នុង១ដើម ។
បើតាមសេចក្តីប្រកាស របស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោងស្ថាបនា លើកកម្រិតផ្លូវជាតិលេខ៧ ជា ៤គន្លង និងគម្រោងដាំដើមឈើលម្អ អមសងខាងផ្លូវជាតិលេខ ៧ ចាប់ពី វង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម គ្រោងនឹងបញ្ចប់នៅពេលដ៏ខ្លីខាង មុខនេះ។ ដើម្បីលើកកម្ពស់សោភណភាព តាមបណ្ដោយទ្រូងផ្លូវជាតិលេខ៧ ដែលទើបនឹងសាងសង់រួច រដ្ឋបាលខេត្តកំពង់ចាម គ្រោងនឹងដាំដើមផ្កាជើងគោ ចំនួន ១៥.០០០ដើម ដែលប្រើប្រាស់រយៈពេល ៣ខែ ក្នុងការដាំដើមផ្កាមួយប្រភេទនេះ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×