កិច្ចការងារទាំងឡាយរបស់លោកអ្នកមានសន្ទុះរីកចម្រើនទៅមុខយ៉ាងរហ័ស។ រាល់បញ្ហាប្រឈម ឬភាពរកាំរកូសជាមួយមិត្តរួមការងារកាលពីពេលមុន នឹងត្រូវបានដោះស្រាយ ហើយប្រែមកជាការយោគយល់គ្នាវិញ។ លោកអ្នកមានបញ្ញាស្មារតីវាងវៃក្នុងការដោះស្រាយបញ្ហាចំពោះមុខ។ ចំពោះអ្នករកស៊ីជួញដូរ គឺជាឱកាសមាសក្នុងការចេញមុខចរចាជួញដូរ ព្រោះសម្តីរបស់លោកអ្នកមានមន្តស្នេហ៍ និងអាចទាក់ទាញម៉ូយធំៗបានយ៉ាងងាយ។


