គំនិតផ្តួចផ្តើមរួមសម្រាប់គាំទ្របទប្បញ្ញត្តិស្តីពីប្រសិទ្ធភាពថាមពល ការវិនិយោគថាមពលកកើតឡើងវិញ និងការលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ
រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ – ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យ ដំណើរការជាផ្លូវការនូវកម្មវិធី «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការប្រើប្រាស់ថាមពលប្រកបដោយ ចីរភាពក្នុងវិស័យឧស្សាហកម្ម»។
វិស័យកាត់ដេរ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ នៅតែជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ច និងការបង្កើតការងារ ជាពិសេសសម្រាប់ស្ត្រី ហើយវិស័យនេះបានរួមចំណែកប្រមាណពីរភាគបីនៃការនាំចេញ ទំនិញរបស់កម្ពុជា។ ស្របពេលដែលទីផ្សារអន្តរជាតិផ្តោតកាន់តែខ្លាំងលើនិរន្តរភាព ការបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពល និងការកែលម្អរបៀបផលិត កាន់តែមានសារៈសំខាន់ក្នុងការរក្សាសមត្ថភាព ប្រកួតប្រជែងរបស់វិស័យនេះ។
កម្មវិធីនេះមានគោលបំណងជំរុញការវិនិយោគលើប្រសិទ្ធភាពថាមពលនិងថាមពលកកើតឡើងវិញក្នុងវិស័យ ឧស្សាហកម្មកម្ពុជា ព្រមទាំងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ អភិវឌ្ឍសមត្ថភាពបច្ចេកទេស លើកកម្ពស់លក្ខខណ្ឌ ការងារដោយគិតគូរពីយេនឌ័រ និងសម្របសម្រួលការទទួលបានហិរញ្ញប្បទានសម្រាប់គម្រោងថាមពលប្រកប ដោយចីរភាព។
គំនិតផ្តួចផ្តើមនេះរួមចំណែកជំរុញអន្តរកាលបៃតងនៅកម្ពុជាក្នុងក្របខ័ណ្ឌយ៉ាងទូលំទូលាយ តាមរយៈការ គាំទ្រដោយផ្ទាល់ដល់ការអនុវត្តគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល និងរួមចំណែកក្នុងការសម្រេច គោលដៅយុទ្ធសាស្ត្រជាតិសំខាន់ៗផ្សេងទៀតដូចជា យុទ្ធសាស្ត្រវិស័យកាត់ដេរ ស្បែកជើង និងផលិតផល សម្រាប់ការធ្វើដំណើរ និងផែនការសកម្មភាពប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត ឆ្នាំ២០២១-២០៣០។





















