Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសារព័ត៌មាន នឹង​ជួប​ជាមួយ សម្ដេច​តេជោ ហ៊ុន សែន ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​២១​មករា​

ភ្នំពេញ ​៖ ក្រសួង​ព័ត៌មាន បាន​ប្រកាស​ថា​សម្ដេច​តេជោ ហ៊ុន សែន បាន​កំណត់​យក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ទូទាំងប្រទេស​ជា​លើក​ទី​២ ។​

​បើ​យោង​តាម​សេចក្ដីជូនដំណឹង របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៧ ស្តី​ពី​ការចុះ​ឈ្មោះ​ចូលរួម​ពិធី​ជួបជុំ​រវាង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​លើក​ទី​២ ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។

​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោ​ទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បាន​ជូនដំណឹង​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ទស្សនា​វ​ដ្តី កាសែត គេហទំព័រ សមាគម និង​ក្លិប​អ្នកកាសែត​ទាំងអស់​ថា អ្នកសារព័ត៌មាន​ដែល​ចូល​ពិធី​នេះ តម្រូវឲ្យ​មាន​ការចុះឈ្មោះ អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍ ដើម្បី​ទទួលបាន​ប័ណ្ណ​ចូលរួម ។ ដូច្នេះ​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ទស្សនា​វ​ដ្តី កាសែត គេហទំព័រ សមាគម និង​ក្លិប​អ្នកកាសែត​ទាំងអស់ ដែល​មាន​បំណង​ចូលរួម​ពិធី​នេះ សូមមេត្តា​ទំនាក់ទំនង​ចុះ​ឈ្មោះ​ចូលរួម​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ តាមរយៈ​លេខ​ទូរស័ព្ទ​ដូចខាងក្រោម​៖

ទី​១៖ សម្រាប់​ទស្សនាវដ្ដី កាសែត សមាគមន៍ និង​ក្លឹប​អ្នកកាសែត សូម​ទាក់ទង​លោក យ៉ែម ណ​យ ០១២ ៩២៦ ០១១
​ទី​២៖ សម្រាប់​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍ សូម​ទាក់ទង លោក សាន ពុទ្ធា​រី ០១២ ២៩២ ៩៤៩, លោក អ៊ុន បញ្ញា ០៧៧ ៩១៩ ៤៩១
​ទី​៣៖ សម្រាប់​គេហទំព័រ និង Freelance សូម​ទាក់ទង​លោក សូ ស៊ី​ដា​ត ០១០ ៥០៧ ៥៥១​។​

​ក្រសួង​ព័ត៌មាន​ក៏​បាន​បញ្ជាក់ថា ម្ចាស់​ឬ​ចាងហ្វាង​គ្រប់​អង្គភាព​ដែល​មាន​បំណង​ចូលរួម​ពិធី​នេះ ត្រូវ​ទំនាក់ទំនង​ផ្ទាល់​ដើម្បី​ចុះឈ្មោះ និង​ភ្ជាប់​ជាមួយ​នូវ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ដែល​មាន​សុពលភាព​។​

​គួរបញ្ជាក់​ថា ការជួបជុំ​គ្នា​រវាង​សម្តេច​តេជោ​នាយករដ្ឋមន្ដ្រី និង​អ្នកសារព័ត៌មាន​ក្នុងស្រុក បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ ហើយ​ជំនួប​នេះ​សម្ដេច​តេជោ ហ៊ុន សែន បានប្រកាសថា នឹង​ជួប​ជាមួយ​អ្នកសារព័ត៌មាន​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង​។​
​ជា​ពិធី​ជួបជុំ​ទទួលទាន​អាហារ​ពេល​ល្ងាច​លើកដំបូង កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ថ្ងៃទី​១៤ ខែ​មករា​នោះ ជាមួយនឹង​អ្នកសារព័ត៌មាន​ក្នុងស្រុក និង​មន្ត្រី​អ្នកនាំពាក្យ​ស្ថាប័នរដ្ឋ​ទូទាំង​ប្រទេស​ប្រមាណ​១០០០​នាក់​ដើម្បី​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ទៅលើ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​កំណត់​យ​ក​ថ្ងៃទី​១៤ ខែ​មករា ជា​រៀងរាល់ឆ្នាំ ដើម្បី​បន្ត​ការជួបជុំ​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ខាង​មុខៗ​ទៀត ប៉ុន្តែ​ឆ្នាំ​ទី​២​នេះ​ត្រូវបាន​កំណត់​យក​ថ្ងៃទី​២១​មករា​វិញ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​ក្នុង​កម្ពុជា ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ចៀសវាង​ទង្វើ​ដែល​ប្រាសចាក​វិជ្ជាជីវៈ​និង​ការអត្ថាធិប្បាយ​ក្នុងនាម​ជា​អ្នក​ការពារ​ក្តី​ឬ​ចៅក្រម​កាត់ក្តី​ដែល​ជះ​ឥទ្ធិពល​ទៅដល់​ស្ថាប័ន​តុលាការ​។ ចំណែក​ស្ថាប័ន​រដ្ឋ​ទាំងអស់ ត្រូវ​ចាត់តាំង​អ្នកនាំពាក្យ​ឲ្យបាន​ត្រឹមត្រូវ​និង​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​លើ​ប្រព័ន្ធ​អន​ឡាញ ឲ្យបាន​ឆាប់រហ័ស ដើម្បី​ផ្តល់​ព័ត៌មាន​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ទៅ​ដល់​អ្នកសារព័ត៌មាន​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ឲ្យ​អ្នកសារព័ត៌មាន​ផ្សព្វផ្សា​យ​ព័ត៌មាន​ពិត និង​ត្រឹមត្រូវ ដើម្បី​រួមចំណែក​ជួយ​សង្គម ចៀសវាង​ការដោះដូរ​ព័ត៌មាន នឹង​លុយ បង្កើតឲ្យមាន​អំពើពុករលួយ​ក្នុងសង្គម​។​

​សម្តេច​បាន​បញ្ជាក់ថា បើ​យើង​មាន​ហេតុផល មូលដ្ឋាន​ត្រឹមត្រូវ កុំ​ខ្លាច​គេ​ប្តឹង សុំ​កុំ​ធ្វើ​ការដោះដូរ​ប្រយោជន៍​លុយកាក់ នឹង​ការ​បំបិទ​ព័ត៌មាន រឿង​នេះ​ខ្ញុំ​ឮ​យូរហើយ ហើយ​នេះ​ជា​ការពិត មាន​អ្នក​មាន​ប្រាក់​ខ្លះ ធ្វើ​ខុស ហើយ​ត្រូវ​អ្នកសារព័ត៌មាន​ចាប់បាន ក៏​ដោះ​ដូរ​លុយ ដើម្បី​បិទ​ព័ត៌មាន សារព័ត៌មាន​បែបនេះ មិន​បាន​ដោះស្រាយ​បញ្ហា​ទេ តែ​បង្កើត​អំពើពុករលួយ​ទៅវិញ​៕ ដោយ​៖​កូឡាប​

 

×