Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ បង្ក្រាប​បទល្មើស​គ្រឿងញៀន​៦​ករណី ឃាត់ខ្លួន​ជន​ជាតិចិន​៩​នាក់ និង​ចាប់​ថ្នាំញៀន​ជាង​១០០​កញ្ចប់​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានបើក​យុទ្ធនាកា​រពេញ​មួយ​យប់ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ៩​នាក់ និង​ចាប់បាន​ថ្នាំញៀន ជាច្រើន​ប្រភេទ​មាន​ចំនួន​ជាង​១០០​កញ្ចប់​។​

លោក​ឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស បានឱ្យដឹងថា កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅនេះ បានបើ​ក​យុទ្ធនាកា​រពេញ​មួយ​យប់ បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ ជា​ជនជាតិ​ចិន​ចំនួន​៩​នាក់ ចាប់​យក​ថ្នាំញៀន​ជាច្រើន​មុខ​ចំនួន​១២២​កញ្ចប់ និង​ថ្នាំញៀន​ផ្សេងៗ​ជាច្រើន​មុខ​។​

​សមត្ថកិច្ច​ឱ្យដឹងថា៖

– ករណី​ទី​១​បង្ក្រាប​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង​០០​និង៥០​នាទី ស្ថិតនៅ​ក្រុម​ទី ២​ភូមិ​២ សង្កាត់​លេខ ១​ក្រុងព្រះសីហនុ បង្ក្រាប​បទល្មើស​គ្រឿងញៀន ១​ករណី ឃាត់​ខ្លូន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ HUA.YUNJIAAN អាយុ ៣៧​ឆ្នាំ ជា​ជនជាតិ​ចិន ភេទ​ប្រុស​មុខរបរ​ធ្វើការ​អន​ឡា​ញ​។ រី​ឯ​វត្ថុតាង​ដកហូត​បាន​រួម​មាន​៖ ម្សៅ​ក្រោម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ៤​កញ្ចប់ ទូរស័ព្ទ ១​គ្រឿង​។​

– ករណី​ទី​២ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង​១១​និង​៥៥ នាទី ស្ថិតនៅ​ក្រុម​ទី​១១​ភូមិ​១ សង្កាត់​លេខ​២ បង្ក្រាប​បទល្មើស​គ្រឿងញៀន ១​ករណី​ទៀត ឃាត់​ខ្លូន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ Jin yoagnian ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ចាប់​យក​បាន​ម្សៅ​ក្រោម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ១៤​កញ្ចប់ (​ធំ​១ តូច ១៣​កញ្ចប់​) ទូរស័ព្ទ ២​គ្រឿង​។​

– ករណី​ទី​៣ ថ្ងៃទី​២៨ ខែវិច្ឆិកា​ឆ្នាំ​២០១៨​ម៉ោង ១៣ និង​០០​នាទី ស្ថិតនៅ​ក្រុម​ទី​៤ ភូមិ​២ សង្កាត់​លេខ​២ នគរបាល​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​បទល្មើស​គ្រឿងញៀន ១​ករណី​ទៀត ឃាត់​ខ្លូន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ De Xu ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ចាប់​យក​បាន​ម្សៅ​ក្រោម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ៩​កញ្ចប់​ធំ និង​WY ចំនួន ៣​គ្រាប់ ទូរស័ព្ទ​១​គ្រឿង​។​

– ករណី​ទី​៤ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង ២១ និង​៤០​នាទី ស្ថិតនៅ​ក្រុម​ទី​៨ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បង្ក្រាប​បទល្មើស គ្រឿងញៀន ១​ករណី ឃាត់​ខ្លូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ FAN Chao ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន ចាប់​យក​បាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ៩​កញ្ចប់​ធំ ទូ​ស័ព្ទ ១​គ្រឿង​។​

– ករណី​ទី​៥ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង ២១ និង​៤០​នាទី ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ បង្ក្រាប​បទល្មើស​គ្រឿងញៀន ១​ករណី ឃាត់​ខ្លូន​ជនសង្ស័យ​បាន ម្នាក់​ឈ្មោះ Zhou.yang ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ចាប់​យក​បាន​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ១៧ កញ្ចប់​K ៨​កញ្ចប់ WY ២៦​គ្រាប់ និង MDMA ៥​គ្រាប់ កញ្ឆា​មូរ​ជា​បារី មាន​ចំនួន ៣​ដើម ទូរស័ព្ទ ១​គ្រឿង​។​

– ករណី​៦ ថ្ងៃទី​២៩ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ម៉ោង ៣ និង​០០​នាទី​រំលង​អធ្រាត្រ ស្ថិតនៅ​ក្រុម​ទី​៩ ភូមិ​១ សង្កាត់​លេខ​៣ បង្ក្រាប​បទល្មើស​គ្រឿងញៀន ២​ករណី​ផ្សេង​គ្នា តែ​ជា​ក្រុម​តែមួយ ដែល​មាន​ទីតាំង​ដូចខាងលើ ឃាត់​ខ្លូន​បាន​ជនសង្ស័យ​ចំនួន​៥​នាក់​៖ ១- ឈ្មោះ Hua Zai ។ ២- ឈ្មោះ Chee Kiang

សមត្ថកិច្ច​ឱ្យ​ដឹង​បន្តថា ក្រោយមក​បាន​បន្ត​ចូល​ឆែកឆេ​ផ្ទះជួល មាន​ទីតាំង​នៅ​សង្កាត់​លេខ​២ ឃាត់​ខ្លូន​បាន​ជនសង្ស័យ​ចំនួន ៣​នាក់​ទៀត​​ ៖ ១- ឈ្មោះ Melvin Foo ។ ២- ឈ្មោះ Da ren ។ ៣- william Ricardo (​អ្នក​ទាំង​៥ ជា​ជនជាតិ​ចិន​ម៉ាឡេស៊ី​) ចាប់​យក​បាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ៧៨​កញ្ចប់ ថ្នាំ​សប្បាយ​ចំនួន ៦​គ្រាប់ WY ៥​គ្រាប់ កញ្ឆា​១​កញ្ចប់​ធំ កញ្ចាប់​កាហ្វេ​សង្ស័យ​ជា​សាធា​ញៀន​ចំនួន ៨​កញ្ចប់ ថ្នាំ​សប្បាយ​ប្រភេទ​ទឹក ចំនួន​៣​ដប ជញ្ជីង​ថ្លឹង​១ និង​ទូរស័ព្ទ ៣​គ្រឿង​។​

​លោក ស៊ុន សុផាត បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា យុទ្ធនាការ​ចុះ​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​ខាងលើនេះ សម្របសម្រួល ផ្នែក​ច្បាប់​ដោយ​លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​៕ ដោយ​៖ ដែន សីមា​

 

spot_img
×