ខេត្តសៀមរាប ៖ បុរសម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ ពេលជននេះ បានយកកន្ត្រៃ ចូលទៅលួចកាត់ខ្សែភ្លើង ក្នុងសណ្ឋាគារបាយ័ន អេរ៉ា ដែលជាការដ្ឋានកំពុងសាងសង់កន្លែង ស្ទីម សូណា ។ ប្រភពមួយចំនួនបានរិះគន់ នឹងដាកការសង្ស័យ ក្នុងករណីយុវជនម្នាក់ បានស្លាប់ ជាការភ្លាត់ស្នៀតចំណេះជិះកឯង យកកន្ត្រៃដែកដែលគ្មានស្រោមជ័រ លួចកាត់ខ្សែភ្លើង។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ ១៧ទីល្ងាច ថ្ងៃ២៩ វិច្ឆិកា ២០១៨ ចំណុចក្នុងសណ្ឋាគារ បាយ័ន អេរ៉ា តែម្តងគឺស្ថិតតាមបណ្តោយផ្វវជាតិលេខ ៦ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ។ ជនសង្ស័យដែលត្រូវខ្សែភ្លើងឆក់ស្លាប់មានឈ្មោះ ប៊ី ប៊ុន ភេទប្រុស អាយុ ២៥ ឆ្នាំ មិនដឹងបុខរបរ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង្គ ខេត្តសៀមរាប ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ការពិនិត្យ សាកសពគេឃើញស្នាមឆេះ ខ្លោចថ្លើមដៃ កូនដៃ និងបាតដៃធ្ងន់ធ្ងរ ដោយមានដៃកំពុងកាន់កន្ត្រៃ ។ យុវជនដែលស្លាប់នេះ ស្លៀកពាក់ខោអាវ ក្លែងបន្លំដូចសន្តិសុខសណ្ឋាគារ ហើយម្យ៉ាងក្នុងសណ្ឋាគារ គឺមានសន្តិសុខយាម តឹងតែងណាស់ ហេតុអីមានចោរចូលលួចកាត់ខ្សែភ្លើងក្នុងបន្ទប់សណ្ឋាគារបាន។ បើរចោរមែន ហេតុអីបានជាយកកន្ត្រៃដែក មកកាត់ខ្សែភ្លើង ដែលមានចរន្តភ្លើង៕ ដោយ ៖ បញ្ញាស័ក្តិ