តាកែវ៖ នៅព្រឹកថ្ងៃទី ០៨ ខែធ្នូ ២០១៧ នេះ នៅរោងចក្រកាត់ដេមានឈ្មោះថា ជេឌី តូយូស៊ីម៉ា មានកម្មករកម្មាការិនីរោងចក្រ បានដួលសន្លប់ជិត១០០នាក់ ជាបន្តបន្ទាប់ទៀតហើយ ដោយសារតែកម្មករពុលក្លិនម្យ៉ាងដែលសាយភាយនៅក្នុងអាគាររោងច្រក ។
លោក ង៉ាន់ សារី អធិការស្រុកបាទី បានប្រាប់អោយអ្នកសារពត័មានដឹងថា នៅព្រឹកមិញនេះ គឺមានកម្មករកម្មការិនីប្រមានជា ៩០នាក់ បានដួលសន្លប់នៅក្នុងរោងចក្រ ជេឌី ដដែល ដូចកាលពីថ្ងៃទី ០៦ អញ្ចឹង ភ្លាមៗនោះដែរ បន្ទាប់ពីទទួលដំណឹងថា កម្មករដួលសន្លប់នោះលោកបានបញ្ជាអោយកងកំលាំង រួមជាមួយនិងរថយន្តជួយសង្គ្រោះចូលមកដឹក កម្មកររោងចក្រទាំងនោះមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកបាទី ហើយ ។
សូមបញ្ជាក់ផងដែរថា ការដួលសន្លប់នេះ គឺបណ្តាលមកពីធំក្លិននៅបរិយាកាស ខាងក្នុងរោងចក្រសាយភាយពេញអាគារកាត់ដេទើបបណ្តាលអោយពួកគាត់ដួលសន្លប់បែបនេះ៕ តាកែវ