Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រវឹក​ជាង ៥០០ ក្បាល បំរុង​ឆ្លងដែន ត្រូវ​សមត្ថកិច្ច​ចាប់​ផាកពិន័យ​ជិត ៤ ពាន់​ដុល្លារ រួច​ដោះ​លែង​ឈ្មួញ ២ នាក់ ដើម្បី​បញ្ចប់រឿង​

spot_img

​ខេត្ត​ស្វាយរៀង ៖ ឈ្មួញ​ស្រី​ប្រុស ២ នាក់ ដឹក​សត្វ​ប្រវឹក​ចំនួន ២៤ ជាល ស្មើ ៥២៨ ក្បាល បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ត្រូវ​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័ត នៃ​រដ្ឋបាល​ព្រៃឈើ​(​អង្គការ​វ៉ា​យអេត​)​បង្ក្រាប​ចាប់​ឃាត់ខ្លួន​និង​ដកហូត​វត្ថុតាង​មាន​សត្វ​ប្រវឹក ៥២៨ ក្បាល រថយន្ត​ម៉ាក​សាំ​យ៉ុង​មួយគ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ចាម 2A4954 និង​ធ្វើ​ការផាកពិន័យ​ជា​ប្រាក់​ជិត​៤​ពាន់​ដុល្លារ ថ្នូរ​ដោះលែង​ជនល្មើស​ឲ្យមាន​សេរីភាព​វិញ​ដើម្បី​បញ្ចប់រឿង​នាំ​វែងឆ្ងាយ​។​

​បើ​តាម​ប្រភព​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយរៀង បាន​បង្ហើប​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹងថា ការបង្ក្រាប​បទល្មើស​សត្វព្រៃ​នេះ ធ្វើឡើង​នៅ​វេលា​ម៉ោង ៥​និង​៥០​នាទី ល្ងាច ថ្ងៃទី​២៨ វិច្ឆិកា ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​ភូមិ​ស្នាយ​គ្រាង ឃុំ​ធ្លក ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ខណៈ​ជនល្មើស​បម្រុង​ដឹក​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា ៖ ដោយ​មាន​ការសង្ស័យថា មាន​រថយន្ត​១​គ្រឿង​ម៉ាក​សាំ​យ៉ុង​ដឹក​សត្វព្រៃ​មក​ពី​ខេត្ត​កំពង់ចាម ចូល​មក​ខេត្ត​ស្វាយរៀង តាម​ផ្លូវជាតិ​លេខ​៣១៥ ក្រុម​សមត្ថកិច្ច​ចម្រុះ នៃ​អង្គការ​វ៉ា​យ​អេ​ដ ដែល​ជា​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័ត នៃ​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មន្ត្រី​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ស្វាយរៀង និង​កងរាជអាវុធហត្ថ ខេត្ត​ស្វាយរៀង បាន​ចុះ​បង្ក្រាប​ចាប់​ឃាត់​រថយន្ត​បទល្មើស​ខាងលើ​រួម​ទាំង​វត្ថុតាង​សត្វព្រៃ គឺ​សត្វ​ប្រវឹក​ចំនួន ២៤ ជាល ស្មើ ៥២៨ ក្បាល នៅត្រង់​ចំណុច​ភូមិ​ស្នាយ​គ្រាង ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​២​នាក់ ស្រី​ម្នាក់​បញ្ជូន​មក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយរៀង ដើម្បី​ធ្វើ​ការសាកសួរ ។ ក្រោយពី​ធ្វើ​ការសាកសួរ​រួច​នៅ​វេលា​ម៉ោង​៩​និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ចិកា ដោយ​ពិនិត្យឃើញ​ថា សត្វ​ប្រវឹក​ទាំង ៥២៨ ក្បាល​មាន​សុខភាព​មិនសូវ​ល្អ ក៏បាន​សម្រេច​បញ្ជូន​សត្វ​ប្រវឹក​ទាំង ៥២៨ ក្បាល ទៅកាន់​សួនសត្វ​ភ្នំ​តា​ម៉ៅ​ដើម្បី​សង្គ្រោះ​។​

​ដោយ​សត្វ​ប្រវឹក​គឺជា​សត្វ​ប្រភេទ​មាន​ដោយ​បង្គួរ ច្បាប់​តម្រូវ​ឲ្យ​ជនល្មើ​សបង់​ប្រាក់​ផាកពិន័យ​តាម​អន្តរកាល​នៃ​ច្បាប់​ព្រៃឈើ បើ​ជនល្មើស​យល់ព្រម​បង់​តាម​ការផាកពិន័យ​គឺ​រួច​ពី​ការចោទប្រកាន់​។​

​បើ​តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា ក្រុមចម្រុះ​បង់​ផាកពិន័យ​សត្វ​ប្រវឹក​១​ក្បាល​តម្លៃ​១០​ដុល្លារ​x៥២៨​ក្បាល​ស្មើ​៥២៨០​ដុល្លារ​ដោយ​ឈ្មួញ​គ្មាន​ប្រាក់​បង់​ក៏​នៅ​តវ៉ា សុំ​បញ្ចុះ​តម្លៃ​១​ក្បាល​នៅ​ត្រឹម ៨ ដុល្លារ ×៥២៨ ក្បាល ស្មើ ៤២២៤ ដុល្លារ ឈ្មួញ​នៅ​តែ​មិន​ព្រម​បង់​ផាកពិន័យ ក៏​ធ្វើ​របាយការណ៍​បញ្ជូនទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ចុង​ក្រោយ​ឈ្មួញ​បាន​សុំ​អង្វរ​បង់​ផាកពិន័យ​១​ក្បាល ៦ ដុល្លារ x៥២៨​ក្បាល​ស្មើ ៣,១៦៨ ដុល្លារ ទើប​រួច​ផុត​ពី​ការចោទប្រកាន់​ហើយ​ដោះលែង​ឈ្មួញ​ទាំង​២​នាក់​ឲ្យមាន​សេរីភាព​វិញ នៅវេលា​ម៉ោង ៥​និង​៣៩​នាទី​ល្ងាច ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ចំពោះ​សត្វ​ប្រវឹក ៥២៨ ក្បាល ដកហូត​យក​ទៅ​លែង​នៅ​រមណីយដ្ឋាន​សត្វព្រៃ​ភ្នំ​តា​ម៉ៅ រីឯ​រថយន្ត​ត្រូវ​ដកហូត​ទុក​រយៈពេល​មួយ​ខែ​ទើប​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើ​សំណើសុំ​យក​ទៅ​ប្រើប្រាស់​វិញ​បាន​។​

​ទាក់ទិន​ករណី​ឈ្មួញ​ដឹក​សត្វព្រៃ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​នេះ​នា​ពេលកន្លងមក ប្រជាពលរដ្ឋ​ធ្លាប់​បាន​បង្ហើប​ឲ្យដឹងថា មាន​ឈ្មួញ​រកស៊ី​សត្វព្រៃ​គ្រប់​ប្រភេទ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ស្ទើរ​រាល់ថ្ងៃ គឺ​ដឹក​ចេញ​តាម​រថយន្ត មាន​សត្វ​ស្លាប សត្វ​ស្វា សត្វ​ពស់ អណ្តើក និង​ត្រកួត​ជាដើម​ក៏​ប៉ុន្តែ​យូៗ​ទើប​ចាប់បាន​ម្តង​ដោយ​ខេត្ត​ស្វាយរៀង​មាន​ច្រករបៀង​ច្រើន​ពិបាក​ក្នុង​ការបង្ក្រាប រឺ​អាច​សង្ស័យ​មកពី​ការចចារ​តំលៃ​ធ្វើ​ប៉ាស្ព័រ​និង​វី​សា​ចេញ​ក្រៅ​ប្រទេស​មិន​ត្រូវ​គ្នា​ផង​ក៏​ថា​បាន​៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×