Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹង​កិច្ចសហប្រតិបត្តិការ អនុវត្ត​គម្រោង​ផ្នែក ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ​

​ភ្នំពេញ ​៖ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​អង្គការ PTB អាល្លឺម៉ង់ ពង្រឹង​កិច្ចសហប្រតិបត្តិការ អនុវត្ត​គម្រោង​ផ្នែកហេដ្ឋារចនា សម្ព័ន្ធ​គុណភាព​ជាតិ ស្រប​ពេល​កម្ពុជា មានសេដ្ឋកិច្ច ពឹងផ្អែក​លើ​ការ នាំចេញ តាមរយៈ​ភាពអនុគ្រោះ​ពាណិជ្ជកម្ម ដែល​កម្ពុជា​ទទួល​ពី​ទីផ្សារ​ក្រៅប្រទេស ។​

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ទទួល​ជួប​ពិភាក្សា​ការងារ ជាមួយ​លោកស្រី Nitja Rehani អ្នកសម្របសម្រួល​គម្រោង​នៃ​អង្គការ PTB អាល្លឺម៉ង់ ទាក់ទង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ អនុវត្ត​គម្រោង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ នៅ​កម្ពុជា ។​

​ក្នុងឱកាស​នោះ លោកស្រី Nitja Rehani បាន​ជម្រាបជូន​ពី​ទិស​ដៅ និង​ផែនការ​អនុវត្ត​គម្រោង ដែល​មាន​រយៈពេល​៣ ឆ្នាំ គិត​ចាប់ពី​ដើមឆ្នាំ ២០១៨ ដល់​ចុង​ឆ្នាំ ២០២០ ជាមួយ​ទឹកប្រាក់ ៨០០.០០០ អឺរ៉ូ ក្នុង​គោលដៅ​សម្រេច​នូវ​លទ្ធផល​៣ ជាសំខាន់ គឺ​៖ ការចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការពង្រឹង ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ​ (NQI)-​ការលើកកម្ពស់ ក៏ដូចជា​ពង្រីក វិសាលភាព​ការផ្តល់សេវា​ទាក់ទង និង​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព ទៅលើ​អង្គភាព​ពាក់ព័ន្ធ ដូចជា មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​ជាតិ -​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​-​នាយកដ្ឋាន​វាយតម្លៃ​ទទួលស្គាល់ និង​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​កម្ពុជា -​និង​ការកំណត់​វិភាគ​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​(QI) ដែល​មាន​ការពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​សង្វាក់​ផលិត កម្ម នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ដូចជា​៖​ផលិតផល​ដំឡូង​មី ជាដើម ។​

​ជាមួយគ្នានេះ ប្រតិភូ​របស់ PTB អាល្លឺម៉ង់ បាន​បង្ហាញ​នូវ​ទឹកចិត្ត ចំពោះ​កិច្ចសហការ​ដ៏​ល្អ​រវាង ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយ PTB ជាពិសេស លោក​ទេសរដ្ឋមន្ត្រី មាន​ការយកចិត្តទុកដាក់​ខ្ពស់​ណាស់ លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ​នេះ ។ ប៉ុន្តែ ប្រតិភូ PTB ក៏​បាន​បង្ហាញ នូវ​ចំណាប់អារម្មណ៍ ក៏ដូចជា​សំណូមពរ​មួយចំនួន​ផង​ដែរ ក្នុងន័យ​ជំរុញ​ឲ្យមាន​ល្បឿន និង​ភាពស៊ីសង្វាក់​គ្នា លើ​ការងារ​-​ការកំណត់​ទិសដៅ​ជា​អាទិភាព -​ស្វែងយល់​ពី​ភាពខ្វះ​ចន្លោះ និង​ការងារ​ជាន់​ភារកិច្ច​គ្នា​ជាដើម ។ ក្នុងនោះ​ការផ្ទេរ​បច្ចេកវិទ្យា និង​អភិវឌ្ឍន៍​ធនធានមនុស្ស គឺ​កត្តា​ដែល​ត្រូវ​យកចិត្តទុកដាក់​ផងដែរ ។​

​លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហការ​ដ៏​ល្អ ព្រមទាំង​ថ្លែងអំណរគុណ​ដល់​PTB ដែល​បន្ទាប់ពី​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា កាលពី​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០១៨​កន្លងមក PTB បាន​បំពេញការងារ​បាន​មួយចំនួន​ជា​វិជ្ជមាន មានដូចជា ការបញ្ជូន​អ្នកជំនាញ ការ​មក​ផ្តល់​ប្រឹក្សា​យោបល់ លើ​ការងារ​បច្ចេកទេស​របស់ខ្លួន និង​ផ្តល់​ឧបករណ៍​ខ្លះ សម្រាប់​ដំណោះស្រាយ​ការងារ ក្នុង​មន្ទីរពិសោធន៍​ផងដែរ ។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា​៖ កម្ពុជា មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការ នាំចេញ តាមរយៈ​ភាពអនុគ្រោះ​ពាណិជ្ជកម្ម ដែល​កម្ពុជា​ទទួល​ពី​ទីផ្សារ​ក្រៅប្រទេស ។ ដូច្នេះ​ការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ​( NQI )​គឺ​មិន​អាច​ខ្វះ​បាន​ទេ ដើម្បី​យើង​ប្រើ​ប្រាស់​សមត្ថភាព​មន្ទីរ​ពិសោធន៍​របស់​យើង បូក​រួម​និង​សក្តានុពល​ធនធាន​មនុស្ស ឲ្យមាន​សមត្ថភាព​និង​លទ្ធភា​ពស​ម្រប់​ការត្រួត​ពិនិត្យ​វាយតម្លៃភាព​អនុលោម និង​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ទៅ​លើ​ទំនិញ​រឺ​ផលិតផល ដែល​ត្រូវ​នាំចេញ​ឲ្យស្រប​តាម​កំរិត​ស្តង់ដារ ។

ទន្ទឹមនឹងនេះ លោក​ចម ប្រសិទ្ធ បាន​បង្ហាញ​នូវ​ជំហ​មោះមុត​បន្ថែមទៀត ដោយ​ត្រូវ​រួមគ្នា ជម្នះ​ឲ្យ​លេចចេញ​ជា​លទ្ធផល​ផ្លែផ្កា នូវ​បញ្ហា​សេសសល់ ភាពខ្វះ​ចន្លោះ​នានា ដែល​យើង​ត្រូវអនុវត្ត តាមរយៈ​គណៈកម្មការ​តម្រង់ទិស ដែល​មាន​ភារកិច្ច​អនុ​វ​រួមគ្នា ដោះស្រាយ ដើម្បី​ឈាន​ទៅ​សម្រេច​ជោគជ័យ តាម​ផែនការ​ឆ្នាំ​ដែល​បានកំណត់ ៕ ដោយ​៖ បញ្ញា​ស័ក្តិ​

  

×