Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ខ្លួន​អ្នក​ចែកចាយ និង​អ្នកប្រើប្រាស់​សារធាតុ​ញៀន​ប្រុស​ស្រី​៥​នាក់ បញ្ជូនទៅ​តុលាការ​

spot_img

​តាកែវ​៖ មនុស្ស​ប្រុស​ស្រី ៥​នាក់ ត្រូវបាន​កំលាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ធ្វើការ​ឃាត់ខ្លួន​បាន ខណៈពេល​ដែល​ពួកគេ​កំពុង​ពួន​សម្ងំ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​ពោធិ​ខ្វិត ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ វេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី​០៧ ធ្នូ ២០១៧ ម្សិលមិញ​នេះ ។​

​លោក យ៉ុក សារ៉ាត់ អធិការនគរបាល​ស្រុក​គីរីវង់ បានអោយដឹងថា ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿង និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី ទាំង​ប្រាំ​នាក់​នោះ ក្នុងនោះ​មាន ២​នាក់​ដែល​ទើបតែ​ចេញពី​ពន្ធ​ធនាគារ​ខេត្តតាកែវ និង​៣​នាក់​ទៀត​ជា​បក្សពួក ។ សូម​បញ្ជាក់​ផង​ដែរ​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​នោះ​រួមមាន ទី​១.​ឈ្មោះ ចាន់ ផាន់​និត ភេទ​ប្រុស (​ទើប​ចេញពី​ពន្ធនាគារ​ខេត្ត​តាកែវ​) អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​ចំប​ក់ទឹម ឃុំ​គិរី​ចុង​កោះ​។ ទី​២.​ឈ្មោះ ដួង ចំរើន (​ហៅ​ហួយ​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់​ជុំ​។ ទី​៣.​ឈ្មោះ សៀង ប៊ុនហេង (​ហៅ​អា​អណ្តើក​) (​ទើប​ចេញពី​ពន្ធនាគារ​ខេត្ត​តាកែវ​)​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់​ជុំ​។ ទី​៤.​លោក មាស ចិន្តា ភេទ​ស្រី អាយុ​២១​ឆ្នាំ ទីលំនៅ​ភូមិ​លាយ​បូ ឃុំ​លាយ​បូ ស្រុក​ត្រាំកក់​។ និង​ទី​៥.​លោក ដៀប ស្រីណៃ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ទីលំនៅ​ភូមិ​ក្រាំង​ចំរើន ឃុំ​តាំង​យ៉ាប់ ស្រុក​ព្រៃកប្បាស​។ ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន សម្ភា​រះ​ប្រើប្រាស់​គ្រឿងញៀន​១​ចំនួន -​ថង់​សម្រាប់​វិច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​ចំណែក​ថ្នាំញៀន​ជនសង្ស័យ​បាន​ច្រកចូល ក្នុង​ដប​ទឹក​សុទ្ធ​បំផ្លាញ​ចោល​អស់​។ ក្នុងករណី​នេះ​ដែរ​សមត្ថកិច្ច​ជំនាញ​បាន​និង​កំពុង​ក៏សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ​៕ តាកែវ​

spot_img
×