Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​នេ​ប៉ាល់ អាច​ជំរុញ​បង្កើន​ការហោះហើរ​ដោយផ្ទាល់​ទៅមក​

spot_img

​នេ​ប៉ាល់ ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​និង​នេ​ប៉ាល់ អាច​ជំរុញ​បង្កើន នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ លើ​វិស័យ​អាកាសចរណ៍​ស៊ីវិល អោយមាន ការហោះហើរ​ដោយផ្ទាល់​ពី​នេ​ប៉ាល់ មក​កម្ពុជា ដើម្បី​លើកតម្កើង​ទំនាក់ទំនង រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល និង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​បង្ក​ភាព​កាន់តែ​ងាយ ស្រួល​ក្នុង​ដំណើរ​ទស្សនកិច្ច​ពី​កម្ពុជា មកកាន់​ទឹកដី​ជាទី​កន្លែង ដែល​ព្រះសម្មាសម្ពុទ្ធ​។​

​នៅ​រសៀល​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ ប៊ីដ​យ៉ា ដេ​វី ប៉ា​ដា​រី (Bidhya Devi Bhandari) ប្រធានាធិបតី​នៃ​ប្រទេស​នេ​ប៉ាល់​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​លោកជំទាវ​ដែល មានឱកាស​បាន​ជួបពិភាក្សា នៅក្នុងពេល​ទស្សនកិច្ច​ផ្លូវការ​នៅ នេ​ប៉ាល់​ពេលនេះ​។ សម្តេច​តេ​ជោ បាន​ជម្រាប​ផ្តាំ សួរ​សុ​ទុក្ខ​អំពី​ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​លោកជំទាវ​ផងដែរ ហើយ​សម្តេច​ក៏បាន​អរគុណ លោកជំទាវ​ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​ខួប លើក​ទី​៦៥​នៃ​បុណ្យ​ឯករាជ្យ​ជាតិ នៃ​ប្រទេស​កម្ពុជា​កន្លងទៅ​ថ្មីៗ​នេះ​។​ទន្ទឹមនឹងនេះ សម្ដេច​តេ​ជោ ក៏បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ លោកស្រី​ប្រធានាធិបតី​ដែល បានរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​ប្រទេស​នេ​ប៉ាល់​។​

​សម្តេច​តេ​ជោ បាន​ជម្រាប​ផងដែ រ​អំពី​ទស្សនកិច្ច​ផ្លូវកា រ​លើកដំបូង​របស់​ស​ម្ដេច​នៅ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង ទ្វេភាគី​រវាង​កម្ពុជា​និង​នេ​ប៉ាល់​។ សម្ដេច​តេ​ជោ សង្ឃឹមថា តាមរយៈ​ទស្សនកិច្ច​នេះ គឺ​នឹង​ពង្រឹង​បាន​នូវ​ទំនាក់ទំនង ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ ដែល​ក្នុងនោះ គឺ​ប្រទេស​យើង​បាន​ចុះ ហត្ថលេខា​លើ​ឯកសារ ៤ សំខាន់ៗ​កន្លងទៅ​ថ្មីៗ​នេះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ប្រទេស​យើង​ទាំងពីរ​គឺមាន​លក្ខណៈ និង​វប្ប​ធ​ម៍​ប្រហាក់ប្រហែលគ្នា ដូច្នេះ​យើង​អាច​ជំរុញ​បង្កើន នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ដូចជា ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ជាដើម​។ ជាពិសេស​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​អាកាសចរណ៍​ស៊ីវិល ដែល​អាច​ជំរុញអោយមាន ការហោះហើរ​ដោយផ្ទាល់​ពី​នេ​ប៉ាល់ មក​កម្ពុជា​នាពេលខាងមុខ​។ ពី​នេ​ប៉ាល់​ទៅ​កម្ពុជា គឺមាន​រយៈពេល​តែ​ជាង ៣ ម៉ោង​ប៉ុណ្ណោះ​។ កិច្ចព្រមព្រៀង​អំពី​ការហោះហើរ​ផ្ទាល់​នេះ គឺជា​គោលដៅ​ជំរុញ និង​លើកតម្កើង​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​និង​រដ្ឋាភិបាល និង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ជាពិសេស គឺ​បង្ក​ភាព​កាន់តែ​ងាយ ស្រួល​ក្នុង​ដំណើរ​ទស្សនកិច្ច​ពី​កម្ពុជា មកកាន់​ទឹកដី​ជាទី​កន្លែង ដែល​ព្រះសម្មាសម្ពុទ្ធ​បានប្រសូត​។​

​នៅក្នុង​ឱកាស​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ដល់ រដ្ឋាភិបាល​នេ​ប៉ាល់ ដែល​បានផ្តល់​ដី​មួយកន្លែង ឲ្យ​កម្ពុជា​កសាង​វត្ត​អារាម នៅ​ប្រទេស​នេ​ប៉ាល់​។ នៅពេល​ខាងមុខ សម្ដេច​តេ​ជោ និង​ក្រុមគ្រួសារ មានបំណង​មក​ប្រទេស​នេ​ប៉ាល់​ជាថ្មី​ម្ដងទៀត ដើម្បី​បាន​ទៅ​ទី​អារាម របស់​កម្ពុជា​នៅទីនេះ​។ ក្នុងនាម ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា និង​ក្នុងនាម សម្តេច​តេ​ជោ ផ្ទាល់ គឺ​សម្តេច​បាន​អញ្ជើញ លោកជំទាវ​ប្រធានាធិបតី​ទៅ​ទស្សនកិច្ច​នៅ ប្រទេស​កម្ពុជា​នៅ ពេល​ដ៏​សមស្រប​ខាងមុខ​។ លោកជំទាវ​ប្រ​ធានា ធិបតី​បានទទួល យក​នូវ​ការអញ្ជើញ​នេះ​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នេះ លោកជំទាវ​ប្រធានាធិបតី ក៏បាន​ថ្វាយព្រះពរ ដល់​ព្រះមហាក្សត្រ​កម្ពុជា តាមរយៈ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ លោកជំទាវ​ប្រធានាធិបតី បានកត់សម្គាល់​អំពី មគ្គុទ្ទេសក៍​ភាព​ដ៏ ល្អ​របស់​សម្ដេច​តេ​ជោ ដែល​បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ហើយ​លោកជំទាវ​ក៏​ចង់ឃើញ កម្ពុជា​ក្លាយជា​ប្រទេស​មាន ការអភិវឌ្ឍន៍​រីកចម្រើន​ខ្លាំង នៅពេល​អនាគត​។​

​ប្រទេស​នេ​ប៉ាល់​បច្ចុប្បន្ន​ក៏​ជា​ប្រទេស ដែលមាន​សុខសន្តិភាព​ស្ថិរភាព ហើយ​បាន​នឹង​កំពុង​ខិតខំ​ព្យាយាម ជំរុញអោយមាន ការរីកចម្រើន ខាង​វិស័យសេដ្ឋកិច្ច និង​ប្រែក្លាយជា ប្រទេសមួយ​ដែល មានការ​ទាក់ទាញ និង​មាន​ចំណូល​មធ្យម នៅ​ឆ្នាំ 2030 ខាងមុខនេះ​។​

​លោកជំទាវ​ប្រធានាធិបតី​នេ​ប៉ាល់​ក៏ បាន​រំលឹក​ផងដែរ​ថា ប្រទេស​ទាំងពីរ កម្ពុជា នេ​ប៉ាល់ ក៏មាន​ប្រវត្តិ​តស៊ូ​ដូចគ្នា ដោយសារ​ជម្លោះ​នយោបាយ ប៉ុន្តែ​បច្ចុប្បន្ននេះ គឺ​ប្រទេស​យើង​មាន​ស្ថេរភាព​ហើយ ហើយ​លោកជំទាវ​ក៏ បានកត់សម្គាល់​ឃើញថា ប្រទេស​កម្ពុជា​ពិតជា មានការ​អភិវឌ្ឍ​ជាង ប្រទេស​នេ​ប៉ាល់​នា ពេល​សព្វថ្ងៃនេះ​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×