Thursday, July 7, 2022

ព្រះចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម លួច​ប្រាក់​កថិន ហើយ​ប្រឌិត​រឿង​ថា មាន​ចោរ​គាស់​ទ្វារ​កុដិ ត្រូវ​ចាប់​ផ្សឹក​និង​ឃាត់ខ្លួន​

​កំពង់ស្ពឺ ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​៣០​វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បើក​ប្រតិ​ប​ត្ដិ​ការស្រាវជ្រាវ បំបែកសំណុំរឿង​ដ៏​ក្ដៅគគុក ពាក់ព័ន្ធ​ករណី​ក្លែង​ព័ត៌មាន​ថា មាន​ចោរ​ចូល​លួច​យក​វត្ថុ​មានតម្លៃ និង​គាស់​ទ្វារ​កុដិ អស់ប្រាក់​រាប់សិប​លាន​រៀល នៅក្នុង​វត្ត​ទេព​ឧណ្ណា​រាម ឃុំ​ព្នាយ ស្រុក​សំរោង​ទង​។​

​សូម​បញ្ជា​ក៉​ថា កាលពី​ថ្ងៃទី​២៩​វិច្ឆិកា ២០១៨ វេលា​ម៉ោង​14និង27 នាទី មាន​ព្រះ​ស​ង្ឍ​មួយអង្គ​ព្រះនាម ម៉ន អឿន ជា​ព្រះចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម ស្ថិតក្នុង​ភូមិ​សំពៅ​ងរ ឃុំ​ព្នាយ ស្រុក​សំរោង​ទង បានមក​ប្តឹង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ថា មាន​ចោរ​ចូល​គាស់​ទ្វារ​កុដិ លួច​យក​សម្ភារ មានតម្លៃ​និង​ប្រាក់​រាប់សិប​លាន​រៀល (​ប្រាក់​កឋិនទាន​) ក្រោយពី​ទទួល​ពាក្យបណ្ដឹង កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​បំបែកសំណុំរឿង និង​កំណត់​បាន​មុខសញ្ញា​ប្រ​ព្រឹ​ត្ដ​ជាក់ស្ដែង តាម​លក្ខណៈ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​តម្រុយ​ភិនភាគ​ស្លាកស្នាម​មួយចំនួន កត់សម្គាល់​ជនសង្ស័យ​ជាដើម​បណ្ដឹង​តែម្ដង​ឈ្មោះ ម៉ន អឿន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជា​ព្រះចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម ស្ថិតក្នុង​ភូមិ​សំពៅ​ងរ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ដែល​បាន​ប្រឌិត​ព័ត៌មាន និង​បានរៀបចំ​ភស្ដុតាង​ស្លាកស្នាម​ក្លែងបន្លំ​តែម្ដង ដោយបាន​យកប្រាក់​អស់​ចំនួន 16.050.000​រៀល និង​ប្រាក់​ដុល្លា​ចំនួន 900​ដុល្លារ ហើយ​គប់​កញ្ចក់ទ្វារ ឲ្យ​បែក​គាស់​ទ្វារ​ដែក​។

នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​នគរបាល ក្រោម​ការចង្អុល​ណែនាំ​របស់លោក​ឧត្ដម​សេនី​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម រហូត​ធ្វើ​ឲ្យ​ជនសង្ស័យ​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រ​ព្រឹ​ត្ដ​ដោយ​ខ្លួនឯង ពិតប្រាកដ​មែន​(​ផ្ទាល់​ព្រះអង្គ​) ។​

​បច្ចុប្បន្ន​មុខសញ្ញា​ខាងលើ ជំនាញ​បាន​បញ្ជូនមក ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ចាត់ការ​តាម នីតិវិធី៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​