Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន​! ស្រី​ស្អាត​ជិះ​ម៉ូតូ​ចេញ​ធ្វើការ​យប់​តែឯង ដល់​មុខផ្ទះ​ត្រូវ​ចោរ​កៀរ​ដួល​រួច​ប្លន់​យក​ម៉ូតូ Zoom-X ស្តែងៗ​តែម្តង (​វីដេអូ​)

spot_img

​ស្រី​ស្អាត​ម្នាក់​ត្រូវបាន​ចោរ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​តាម​ប្លន់​ដល់​មុខផ្ទះ​បានសម្រេច ស្ថិតនៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រហែល ៣ ទៀបភ្លឺ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​នារី​រងគ្រោះ​បាន​សរសេ​រៀបរាប់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​​ខ្លួន​​ដែលមាន​ឈ្មោះ JeJe Sa ថា​៖ «​ស្ដែង​ពេក​ហើយ​?​ស្លាក​លេខ​ម៉ូតូ​ញ៉ុ​ម ភ្នំពេញ 1FV-0152 ZoomedX បាន​ចោរប្លន់​បាត់​ហើយ​បើ​បងប្អូន​ណា​ឃើញ​ជួយ​ទំនាក់ទំនង​មក​ខ្ញុំ​ផង 086708460 Shares តៗ​គ្នា​ផង អគុណ​ទុកជាមុន​» ។​

​នាង​បាន​រៀបរាប់​អំពី​ហេតុការណ៍​ដ៏​តក់ស្លុត​នេះ​ដល់​បងប្អូន​អ្នក​ចូល​ខ​មិន​ថា នៅពេល​នាង​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ងារ​យប់​តែម្នាក់ឯង​នា​វេលា​ម៉ោង ២ ភ្លឺ និង​ខណៈ​ធ្វើដំណើរ​ជិត​ដល់​មុខផ្ទះ ស្រាប់​តែមាន​ចោរ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង មក​គៀរ​នាង​ឲ្យ​ដួល រួច​ម្នាក់​ក្នុងចំណោម​ពួកវា​បាន​ចុះមក​ដណ្តើមយក​ម៉ូតូ Zoom-X របស់នាង​ចាកចេញ​ទៅដោយ​សុវត្ថិភាព​តែម្តង ។​

​នេះ​ចាត់ទុកជា​មេរៀន​មួយ ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​នៅពេល​យប់​ព្រលប់ ជាពិសេស​នារី​ទន់ខ្សោយ កុំ​ចេះតែ​ហ៊ាន និង​គិតថា​ខ្លួនឯង​អស់​អស្ចារ្យ​ឲ្យ​សោះ​ណា៎ ៕ ដោយ​៖ ឧ​ត្ត​ម

spot_img
×