Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​២​នាក់​ជិះ​ម៉ូតូ​ទាំង​ស្រវឹង បុក​អធិការរង​ស្រុក​ក្រវាញ​ម្នាក់ រងរបួស ពេល​ដាក់​បារាស់​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​

spot_img

​ខេត្ត​ពោធិ៍សាត់ ៖ បុរស​ពីរ​នាក់​ដែល​ស្រវឹងស្រា​ជោកជាំ​បាន​ជិះ​ម៉ូតូ ចេញពី​កន្លែង​ផឹកស៊ី មក​បុក​អធិការរង​ស្រុក​ក្រវាញ​ម្នាក់ បណ្ដាល ឲ្យ​របួស ពេល​ដឹកនាំ​កម្លាំង ដាក់​បារាស់​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ម៉ូតូ​ដែល​មាន​ស៊ី​ម៉ាំង​ឭ​ខ្លាំង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ ២០១៨ ត្រង់ចំណុច ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោយ ស្រុក​ក្រវាញ ។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជន​បង្ក​មាន​ឈ្មោះ ញូ អូន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មក​រកស៊ី​អារឈើ ស្នាក់នៅ​ភូមិ​ឃុំ​ខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ស៊ី​មាំ​ង​ឮ​សំឡេង​ខ្លាំង និង​រួម​ដំណើរ​ម្នាក់​ទៀត​រត់គេច​ខ្លួន បើកបរ​ពី​លិច​ទៅ​កើត ដោយ​ល្បឿន​លឿន ក្នុងស្ថានភាព​ស្រវឹង ហើយ​មិន​ប្រកាន់​ស្តាំ បាន​បុក​សមត្ថកិច្ច​ឈ្មោះ ឃឹម ប៊ុន​ថង ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ឋាន​:​រង​ផ្នែក​សណ្តាប់ធ្នាប់ រស់នៅ​ភូមិប្រ​ម៉ោយ ឃុំ​ប្រ​ម៉ោយ ដែល​កំពុង​ឈរ​ត្រួតពិនិត្យ​នៅលើ​ដងផ្លូវ បណ្តាលឲ្យ​រងរបួសរ​លា​ត់​ជង្គង់​ខាងឆ្វេង ហើយ​ជនសង្ស័យ​បាន​វាយ​មក​លើ​សមត្ថកិច្ច ។​

​សមត្ថកិច្ច​បាន​ចាប់​ជន​សង្យ័យ និង​វត្ថុតាង បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រវាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×