កំពង់ចាម ៖ ស្របតាមផែនការ និងគោលនយោបាយអភិវឌ្ឍន៍ កម្ពុជាបាននិងកំពុងប្រឹងប្រែងអនុវត្តន៍យ៉ាងសកម្ម គ្មានឈប់ឈរ ដើម្បើឆ្លើុយតបទៅតាមកំណើនសេដ្ឋកិច្ចជាតិ កំណើនសេដ្ឋកិច្ចគ្រួសារ តាមរយ:ការបង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។
នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្ត នគរបាជ័យ ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរៀបចំប្រារព្វមីទ្ទីញអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៤០ (២ធ្នូ ១៩៧៨- ២ធ្នូ ២០១៨) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាេរថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរំលឹកជម្រាបជូនអង្គមីទ្ទីញ ដោយសង្ខេបពីប្រវត្តិថ្ងៃ២ ធ្នូ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំតស៊ូ ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និង ប្រជាជនចេញពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុល ពត នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ស្ថិតក្នុងស្ថានភាពដ៏លំបាកវេទនា អសន្តិសុ ខសង្គម អសន្តិសុខស្បៀង ហើយអ្វីៗគ្រប់បែបយ៉ាងត្រូវបានបំផ្លាញស្ទើរគ្មានសល់។ ឃើញច្បាស់ពីបញ្ហានេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ឈរលើឆន្ទ: មនសិការស្នេហាជាតិ បង្រួបបង្រួមជាតិ ការពារបូរណភាពទឹកដី និងអភិវឌ្ឍន៍មាតុភូមិដ៏ល្អផូរផង់នេះ បានខិតខំដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាងរហូតសម្រេចបានសមិទ្ធផលយ៉ាងធំធេងដូចយើងមានក្នុងបច្ចុប្បន្ននេះ។
ច្បាស់ណាស់ កម្ពុជាបច្ចុប្បន្នកំពុងបោះជំហានទៅមុខ លើមាគារសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ ប្រជាជនកម្ពុជាកំពុងរួមរស់ ជាមួយគ្នាយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ និងសង្គមជាតិ ដោយពុំមានការរើសអើងពីនិន្នាការនយោបាយ ជំនឿសាសនា ឬឋាន:ក្នុងសង្គមឡើយ ហើយកំពុងបញ្ចេញអស់កំលាំងកាយចិត្ត ដើម្បីបន្តកសាង ការពារ និងអភិវឌ្ឍន៍មាតុភូមិ ដ៏បវររបស់ខ្លួនឆ្ពោះទៅរកអនាគត ដ៏ភ្លឺស្វាងមួយប្រកបដោយភាពប្រាកដនិយមថានឹងគ្មានកើតជាថ្មីនូវសោកនាដកម្មដូចអតីតកាលឡើយ។ ពិតណាស់ ស្នាមញញឹមដែលប្រជាជនមានថ្ងៃនេះ វាស្ថិតក្នុងដំណើរវិវឌ្ឍន៍ដ៏វែងឆ្ងាយមួយ ដោយឆ្លងកាត់ការវិវឌ្ឍន៍ ជាច្រើនដំណាក់កាល មានគ្រប់រស់ជាតិអស់រយ:ពេលជាច្រើនឆ្នាំមកហើយ។
លោក រដ្ឋមន្ត្រីបានបន្ថែមទៀតថា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឆ្លើយតបតាមនិន្នាការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទងនៅក្នុងតំបន់ និងក្នុងពិភពលោក ជាពិសេសការរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ ជាអាទិ៍ វិស័យសេដ្ឋកិច្ច សង្គមកិច្ច កសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏រឹងមាំ និងយូអង្វែង។
ដើម្បីតបស្នងសងគុណនូវគុណូបការដ៏ថ្លៃថ្លានេះ លោក រដ្ឋមន្ត្រី បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ ខិតខំថែរក្សាឲ្យបានគង់វង្សនូវសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាន និងជាពិសេសត្រូវរួមសាមគ្គីគ្នាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍៕ ដោយ ៖ បញ្ញាស័ក្តិ