សៀមរាប ៖ នៅរយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំនួន ១០៤,៥២៧,៥៣១ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង៩.២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបានផ្សពផ្សាយនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨នេះ។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា នៅរយៈពេល១១ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេសចំនួន ២.៣២៣.១៦៨នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៦,០៩ភាគរយ។
ចំណូលដែលទទួលបាន១០៤លានដុល្លារនេះ រាជរដ្ឋាភិបាលបរិច្ចាគចំនួន ៤.៦៤៦.៣៣៦ដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ៕ ដោយ ៖ បញ្ញាស័ក្តិ