រាជធានីភ្នំពេញ៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា – ព្រឹទ្ធសភា និងអធិការកិច្ច តំណាងឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្ថាប័ននេះ បានផ្ញើសារលិខិតអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច ត្រូវបានជ្រើសតាំងជា ឯកអគ្គរាជទូតសុច្ឆន្ទៈទេសចរណ៍អន្តរជាតិ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព (Ambassador For International Year Of Sustainable Tourism And Sustainable Development Goals) និងជ័យលាភី «រាជធានីភ្នំពេញ៖ ជារាជធានី នៃទេសចរណ៍ និងវប្បធ៌មពិភពលោកសម្រាប់ឆ្នាំ២០១៧-២០១៨» (Phnom Penh: World Capital Of Tourism And Sustainable Culture For 2017-2018) របស់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប (European Council on Toursm and Trade-ECTT)។
ខាងក្រោមនេះ គឺជាសារលិខិតទាំងស្រុង របស់ តំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៧ មានចុះហត្ថលេខា និងបោះត្រា ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន៖