Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​ម្នាក់​ដែល​កាប់​សម​ត្ថកិច្ច​ម្នាក់​ឱ្យ​របួស​ជា​ទម្ងន់

spot_img

​ភ្នំពេញ ​៖​ បុរស​ជនជាតិ​ចិន​ម្នាក់​បែក​ថ្នាំ​បាន​យក​កាំបិត​កាប់​ចំ​សមត្ថកិច្ច​ត្រូវ​ដៃ​បណ្ដោយ​ឲ្យ​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្សី ភ្លាមៗ​។​

បុរស​ជនបរទេស​ម្នាក់​សង្ស័យ​ប្រើ​ថ្នាំញៀន​ហួស​កំ​រិច​យក​កាំបិត​បុ័ងតោ​កាប់​ក្បាល​និង​អា​រក​ខ្លួនឯង ហើយ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​កាប់​សមត្ថកិច្ច​បណ្ដាលរ​បួស​ម្នាក់​រយះ​ខ្នងដៃ​ហេតុការណ៍ កាល​វេលា​ម៉ោង​២​និង​០០​នាទី រសៀល ថ្ងៃទី​០១ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​ចំណុច​វី​ង​វេរ​លុយ ៤៣២ តាម​បណ្ដោយ​ផ្លូវ ៤៣២ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​

​សមត្ថកិច្ច​បានអោយដឹង​ថា​មាន​បុរស​ជនបរទេស​ម្នាក់​សង្ស័យ​បែក​ថ្នាំ​យក​កាំបិត​បុ័ងតោ​អា​រក​និង​កាប់​ក្បាល​ខ្លួនឯង​ច្រើន​ក​កាំបិត​រួច​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​បែរជា​បុរស​ជនជាតិ​ចិន​នោះ​យក​កាំបិត​បុ័ងតោ​កាប់​ចំ​ខ្នង​ម្រាមដៃ​ស្ដាំ​បណ្ដាល​របួស​រយះ​ដល់​ឆ្អឹង ហើយក៏​ប្រញាប់​ញ្ជូ​ល​ទៅ​មន្ទីរពេទ្យ​រុស្សី ក្រោយមក​ក៏​សមត្ថកិច្ច​សហការ​ជាមួយ​ប្រជាពលរដ្ឋ​បាន​ឃាត់​បុរស​ជនបរទេស ដែល​បង្ក​ហិង្សា​ជា​និង​វាយខ្នោះ​និង​នាំ​កម្លាំង​សហការ​ជា​កងកម្លាំង​អាវុធហត្ថ​ខណ្ឌ ឃាត់​មិនអោយ​ប្រជាពលរដ្ឋ​វាយ​ទៅលើ​ជនបរទេស រួច​ដាក់​រថយន្ត​សង្គ្រោះ​មណ្ឌល​សុខភាព​ចាក់អង្រែ​ដឹក​យកមក​មន្ទីរពេទ្យ​ព្យាបាល​ចាំ​សាក​សួរនាំ​បន្តទៀត ។​

​លោក ហ៊ាង ថា​រ៉េត អធិការរង​ទទួល​ផែន​យុ​ត្តិ​ធ​ម៍​ខណ្ឌចំការមន​បាន​ប្រាប់ថា​ក្នុង​ហេតុ​ការ​នេះ​បាន​បន្តថា​លោក ម៉ៅ សំណាង​ជាម​ន្ត្រី​អន្តរាគមន៍​ខណ្ឌ​ផែន​អន្តរាគមន៍​ដោយ​របួស​ត្រូវ​បុរស​ជនបង្ក​ហិង្សា​យក​កាំបិត​កាប់​ចំ​ខ្នងដៃ បណ្ដាល​របួស​រយះ​ដល់​ឆ្អឹង​និង​ដាច់​សរសៃ​ហូរឈាម​ខ្លាំង​ហើយ​សំរាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​និង​របួស​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ មាស សាលី​ភេទ​ស្រី អាយុ​៧០ មុខរបរ​លក់​អំពៅ​សាង ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹងត្របែក ខណ្ឌចំការមន របួស​រយះ​ក្បាល​បន្តិច​ដោយសារ​ស្ត្រី​រងគ្រោះ​រុញ​រទេះ​ឆ្លងកាត់​កន្លែង​កើត​ក៏​បុរស​ជនជាតិ​ចាប់​ដើម្បី​គំរាម​សមត្ថកិច្ច​តែ​សំណាងល្អ​ស្ត្រី​គាត់​រើស​រួច ហើយ​ចំណែក​បុរស​បង្ក​នោះ​ជា​ជន​ជាតិចិន​ដោយមាន​លិខិតឆ្លងដែន​ដាក់ឈ្មោះ JIN CHUN ភេ​ទស​ប្រុស អាយុ ៣៧ របួសធ្ងន់​ត្រង់​ក្បាល​សន្លប់​ឈឹង​ប​ច្ច​ប្បន្នសំ​រាក​នៅ​មន្ទីរពេទ្យ​រុស្សី ហើយ​កំពុង​ទំនាក់ទំនង​ទៅ​ស្ថានទូត​ដើម្បី​ស្វែងរក​ក្រុមគ្រួសារ​អោយមក​មើលថែទាំ ។​

​សមត្ថកិច្ច​បញ្ជាក់ថា​បុរស​ជនជាតិ​ចិន​នេះ សមត្ថកិច្ច​យើង​មិនទាន់​អាច​សន្និដ្ឋានថា​បុរស​បង្ក​ហិង្សា​នេះ​ជា​ជន​ជាតិចិន​មិនដឹងថា​បែក​ថ្នាំ​ឬ​មូលហេតុ​បានជា​យក​កាំបិត​មក​កាប់​ខ្លួនឯង​និង​កាប់​ប៉ូលីស​និង​ស្ត្រី​រុញ​រទេះ​លក់​អំពៅ​សាង​រងចាំ​ដឹក​ខ្លួន​និង​ក​ទឹកនោម​ដើម្បី​ធ្វើតេស្ត​រកមើល​សារធាតុ​ញៀន​សិន ៕ ដោយ ៖ រចនា​

spot_img
×