ក្នុងកម្មវិធីទូរទស្សន៍កូរ៉េ ដែលទើបបញ្ចាំងផ្សាយ Bi Rain បានចែករំលែកត្រង់ៗពីជីវិតពាហ៍ពិពាហ៍របស់ខ្លួន នាខណៈពេលបច្ចុប្បន្ន។ លោកបាននិយាយយ៉ាងច្រើនពីភរិយា Kim Tae Hee ។ ពោលថា៖ “ពិតជាត្រូវចំណាយពេលមួយយ៉ាងវែង ដើម្បីភរិយាខ្ញុំអាចទម្លាប់បាននឹងការចេញទៅបរិភោគអាហារក្រៅផ្ទះ។ នាងតែងបដិសេធដោយនិយាយថា ម្តាយរបស់ខ្ញុំដាំស្លល្អបំផុត!”។
Bi Rain បានធ្វើឲ្យមនុស្សជាច្រើនចៀសពុំរួចពីការភ្ញាក់ផ្អើលពេលនិយាយឲ្យដឹងពីចរិត “ស្លូតបូត” របស់ Kim Tae Hee។
Bi Rain និយាយ “ដដែលៗ” ថា ភរិយារបស់លោកចូលចិត្តតែបាយម្ហូប ដាំស្លរបស់ម្តាយប៉ុណ្ណោះ ហើយក៏ជាកូនប្រសារស្រីដ៏សុភាពស្លូតបូតម្នាក់។ ពុំត្រឹមប៉ុណ្ណោះទេ នាងពុំដែលចេះផឹកកាហ្វេ ឬប៊ីយ៊ែរទេ រហូតទល់ពេលអ្នកទាំងពីរ ក្លាយជាប្តីប្រពន្ធ។ លោកពោលថា ៖ “នាងពុំដែលផឹកកាហ្វេទេ រហូតដល់ពេលរួមរស់ជាមួយខ្ញុំ ប៉ុន្តែឥឡូវនាងបានស្គាល់រសជាតិកាហ្វេ និងប៊ីយ៊ែរហើយ”។
លោកក៏បានរំលឹកឡើងវិញពីការពុំចំណាយច្រើនសម្រាប់អាពាហ៍ពិពាហ៍មួយសន្សំសំចៃ ។ លោកថា នេះជាវិប្បដិសារីមួយរបស់លោក ដោយហេតុលោកចង់សន្សំលុយឲ្យបានច្រើនសម្រាប់ធ្វើអ្វីៗដែលល្អដល់ភរិយាប៉ុណ្ណោះ។
Bi Rain , Kim Tae Hee ថតរូបអាពាហ៍ពិពាហ៍ ទិញភូមិគ្រឹះថ្មី ក្រោយមង្គលការរបស់ “ដួងតារា”៕ ចន្ទ្រា