Thursday, July 7, 2022

អ្នកណា​ចេញ​ប្លង់​ឲ្យ​គាត់ បានជា​មន្ត្រី​យោធា ឈ្មោះ គឹម ពេជ្រ ដក​កាំភ្លើង​គំរាម និង​បាញ់​២​គ្រាប់ លើ​ជនរងគ្រោះ តែ​មិន​ផ្ទុះ ក្នុង​ជម្លោះ​កន្លែង​ចត​រថយន្ត​

​ភ្នំពេញ​ ៖ សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​ទាំង​មន្ត្រី​យោធា ដែល​ដក​កាំភ្លើង​បាញ់​គំរាម​មិន​ចេញ​២​គ្រាប់ និង​អ្នកបើក​រ៉ឺម៉ក​កង់​បី ដែលជា​បក្ខពួក រួមគំនិត​គ្នា ព្រួត​គ្នា​វាយ​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ យកទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​។ ជនបង្ក​ទាំង​២​នាក់​ត្រូវ ឃាត់ខ្លួន ហើយ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្ដិ៍​កា​កាប​២ បញ្ជូនទៅ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ក្នុងករណី​នេះដែរ ផេ​ក​ហ្វេ​ស​ប៊ុ​ក Traffic Cambodia បានសរសេរថា “​ខ្លាំងណាស់ ផ្លូវ​សាធារណៈ​សោះ ថា​ជា​កន្លែង​របស់ខ្លួន​ចត ច្រើន​ឆ្នាំ​ហើយ អ្នកណា​ចេញ​ប្លង់​ឲ្យ​គាត់​ថា​ចំណត​នឹង​ជា​របស់លោក ? បើ​ចូល​គុក សង្ស័យ​ដណ្តើម​ដី​គុក​ថា​ជា​របស់ខ្លួន​ទៀត​!”​។​

​ហេតុការណ៍​នេះ បង្ក​ការភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨៖៣០​នាទី យប់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ផ្លូវ​បេតុង​ចូល​វិមាន​សព ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជន​ពាក់ព័ន្ធ ជា​ជា​បង្ក​ដើមហេតុ ឈ្មោះ គឹម ពេជ្រ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​មន្ត្រី​យោធា ស្នាក់នៅ​ភូមិ​ព្រៃទា​៣ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​អ្នកបើករថយន្ត Highlander ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-4485 ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ដកហូត​កាំភ្លើង​ខ្លីម៉ាក រ៉ូឡូ មួយ​ដើម​, ទី​២.​ឈ្មោះ សួន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ជា​បក្ខពួក​ជន​ទី​១ ស្នាក់នៅ​ភូមិ​ព្រៃទា​៣ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ទី​៣.​ឈ្មោះ ឆន នា​វៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បើកបរ ស្នាក់នៅ​ភូមិ​ត្រាច​កោះ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ជា​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-3390 រងរបួស​ពោរ​មុខ និង​បែកក្បាល បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជា​ជនរងគ្រោះ បើករថយន្ត​សាំ​យ៉ុង ពណ៌​ស្លែ ស្លាក​លេខ ភ្នំពេញ 2U-3390 ដឹក​ជនជាតិ​ចិន ជាង​១០​នាក់ មក​ចូល​ហាង ក្បែរ​កន្លែងកើតហេតុ ហើយ​ពេល​ភ្ញៀវ​ចុះ​អស់ គាត់​ក៏បាន​បើករថយន្ត​ទៅ​ចត​នៅ​ម្ខាង​ផ្លូវ​។ ពេលនោះ មាន​បុរស​ម្នាក់ទៀត បាន​បើករថយន្ត Highlander ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-4485 មក​ដែរ ហើយ​ប្រាប់​ទៅ​អ្នកបើករថយន្ត​សាំ​យ៉ុង ឲ្យ​ថយក្រោយ​បន្តិច ព្រោះ​កន្លែង​ដែល​ចត​នេះ ជា​ចំណត​របស់គាត់​យូរ​ឆ្នាំ​ហើយ​។ បន្តិចក្រោយមក ស្រាប់តែ​ឃើញ​បុរស​ទាំង​២ ប៉ះ​សម្ដី​គ្នា​រហូត​ឈាន​ប្រើ​ហិង្សា ហើយ​អ្នករត់​កង់​បី​ម្នាក់ ដែល​ស្គាល់​បុរស​បើករថយន្ត Highlander ឃើញ​វាយ​គ្នា​ចឹង បាន​ចូលទៅ​ព្រួត​ជួយ​វាយ​ថែម បណ្តាល​ឲ្យ​អ្នកបើករថយន្ត​សាំ​យ៉ុង របួស​ប៉ោង​មុខ និង​បែកក្បាល​យ៉ាងដំណំ​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ក្រោយ​ទទួល​ព័ត៌មាន​ពី​ករណី​ហិង្សា​ខាងលើ សមត្ថកិច្ច​ប៉ុស្ដិ៍​កា​កាប​២ បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ ហើយដោយ​ឃើញ​សភាព​របស់​អ្នកបើករថយន្ត​សាំ​យ៉ុង មិនសូវ​ស្រួល និង​មានការ​ស្នើសុំ​ពី​គ្រួសារ​ផង ទើប​អនុញ្ញាត​ឲ្យ​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​។ ស្រាប់តែ​ភាគី​ម្ខាង​ទៀត​មិន​សុខចិត្ត ក៏បាន​ដក​កាំភ្លើង​ខ្លីម៉ាក រ៉ូឡូ ចេញពី​ក្នុង​ហោប៉ៅ​មក​គំរាម​អ្នកបើករថយន្ត​សាំ​យ៉ុង និង​សមត្ថកិច្ច ដោយបាន​កេះកៃ​បាញ់​គំរាម​២​ដង តែ​បាញ់​មិន​ផ្ទុះ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន និង​ដកហូត​កាំភ្លើង​យកទៅ​រក្សាទុក​។​

​បាន​តាម​ការបញ្ជាក់រ​បស់​ជនរងគ្រោះ បានអោយ ដឹងថា ខ្លួន​បាន​បើករថយន្ត​ទៅយក​ភ្ញៀវ​ចិន​ទៅ ដាក់​នៅ​ចំនុច​ខាងលើ រួច​ក៏បាន​ឈប់​ចត​ចាំ​។ រំពេច​នោះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ គឹម ពេជ្រ មក​ស្រែក​ឡូឡា​។ ខ្លួន​ក៏​ចុះទៅ​សួរនាំ​ស្រាប់តែ​ជនសង្ស័យ​ក៏​ដាល់​ចំ​ភ្នែក​ខាងឆ្វេង និង​មាត់​បណ្ដាលឱ្យ​ហើម និង​ជនសង្ស័យ​ទី​២ ឈ្មោះ សួន សុ​ភ័​ក្រ ក៏បាន​រត់​ចូលមក ដោយ​ដៃ​មាន​កាន់​ច្រ​វ៉ា​ក ចាក់​កឹ​ប​មេសោ​សូលិច មក​សំពង​លើ​ក្បាល​ខ្លួន បណ្ដាលឱ្យ​ដួល​ទៅ​លើដី​បាត់បង់​ស្មារតី​។​

​ភ្លាមនោះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ គឹម ពេជ្រ មានការ​ខឹង ច្រឡោត​ខ្លាំង ហើយ​បាន​ដក​កាំ​ភ្លើ​ខ្លីម៉ាក​រ៉ូឡូ​លេខ​000497-08 ចេញពី​ហោ​ប៉ាវ​ភ្ជង់​សម្តៅ​មេ​ប៉ុស្តិ៍​និង​បាញ់​ចំនួន​២​គ្រាប់​តែ​មិន​ផ្ទុះ ទើប​សមត្ថកិច្ច​ធ្វើការ​អន្តរាគមន៍​ដកហូតយក​អាវុធ​ពី​ជនសង្ស័យ​បាន ហើយ​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​មាន​គ្រាប់​៦​គ្រាប់ ក្នុងនោះ​មាន​ស្នាម​ញ​ញ៉ួ​រ (​កាំភ្លើង​) វាយ​តែ​មិនទាន់​ផ្ទុះ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ បា​នប​ញ្ចូ​ន​អោយ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខ​ណ្ខ​ដើម្បី​ឃុំខ្លួន​ជា​បណ្តោះ អាសន្ន ៕ ដោយ​៖​បញ្ញា​ស័ក្តិ​