តម្រងនោមគឺជាសរីរាង្គមួយដ៏សំខាន់ដែលមាននាទីច្រោះឈាម និងជាតិពុលពីក្នុងរាងកាយ។ តម្រងនោមក៏បញ្ជូនជាតិពុលចេញពីរាងកាយតាមរយៈទឹកនោម និងបញ្ចេញចោលមកខាងក្រៅខ្លួនផងដែរ។
ការខ្សោយតម្រងនោមកើតឡើងនៅពេលដែលតម្រងនោមបាត់បត់សមត្ថភាពច្រោះជាតិពុលចេញពីក្នុងឈាម។ កត្តាច្រើនណាស់ដែលអាចរំខានដល់សុខភាព និងមុខងាររបស់តម្រងនោមដូចជា៖
• ជាតិពុលដែលមានក្នុងមជ្ឈដ្ឋានជុំវិញខ្លួន ឬការប្រើប្រាស់ថ្នាំ
• កំពុងតែមានជំងឺស្រួចស្រាវ និងរ៉ាំរ៉ៃជាប់ខ្លួន
• ខ្សោះជាតិទឹកក្នុងខ្លួនធ្ងន់ធ្ងរ
• មានការប៉ះទង្គិចនៅតម្រងនោម
ទោះបីជាយ៉ាងណាក៏ដោយ រោគសញ្ញាខុសៗគ្នានៃការខ្សោយតម្រងនោមមានច្រើនណាស់។ ជាធម្មតា អ្នកដែលមានជំងឺខ្សោយតម្រងនោមនឹងស្តែងនូវអាការៈមួយចំនួនតូចប៉ុណ្ណោះ ហើយខ្លះទៀតក៏គ្មានដេរ។ រោគសញ្ញាដែលគ្រូពេទ្យតែងតែសង្ស័យនោះមានដូចជា៖
• ទឹកនោមមានតិច
• ហើមនៅជើង កែងជើង និងប្រអប់ជើងដោយសារតែចាលជាតិទឹកក្នុងខ្លួន ដែលរឿងនេះបង្កឡើងដោយសារភាពខ្សោយរបស់តម្រងនោមលើការបញ្ចេញកាកសំណល់
• ពិបាកដកដង្ហើម
• សន្លឹម ឬអស់កម្លាំងខ្លាំង
• ចង្អោជាប់
• វង្វេងវង្វាន់
• ឈឺចាប់ ឬមានសម្ពាធក្នុងទ្រូង
• ប្រកាច់
• សន្លប់៕ សុភ័ក្ត្រ
ប្រភព៖ healthline