Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​សាំ​យ៉ុង​មួយគ្រឿង រអិល​ធ្លាក់​ចូល​ទឹក​ប្រឡាយ បណ្តាល​ឲ្យ​ព្រូរយ​ន្ត​ស្លាប់​ម្នាក់ និង​អ្នករួមដំណើរ ៥​នាក់ រង​របួសស្រាល​

spot_img

ខេត្ត​ព្រៃវែង ៖ រថយន្ត​សាំ​យ៉ុង​មួយគ្រឿង បើក​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន រអិល​ធ្លាក់​ចូល​ទឹក​ប្រឡាយ បណ្តាល​ឲ្យ​ព្រូ​រថយន្ត​ស្លាប់​ម្នាក់ និង​អ្នករួមដំណើរ ៥​នាក់ រង​របួសស្រាល នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ ២០៩១៨ វេលា​ម៉ោង​១២ និង​២០ នាទី​ថ្ងៃត្រង់ លើ​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​៦៣-៦៤ នៅ​ចំណុច​ភូមិ​ត្នោត ឃំ​ុ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង​។​

​រថយន្ត​ដឹក​អ្នកដំណើរ ១​គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​សំបក​ឪ​ឡក ពាក់​ស្លាក​លេខ ភ្នំពេញ 2A 1116 បើកបរ​ដោយ​
​ឈ្មោះ ឡាយ ណា​រិទ្ធ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ ភ្នំពេញ ធ្វើដំណើ​ពី​លិច​ទៅ​កើត លុះ​មកដល់​កន្លែងកើតហេតុ រថយន្ត​បែក​កង់​ក្រោយ រអិល​ធ្លាក់​ពីលើ​ផ្លូវ ចូលក្នុង​ប្រឡាយ​ទឹក​ជាប់​ចិញ្ចើមផ្លូវ បណ្តាលឲ្យ​ស្លាប់ព្រូ​រថយន្ត ១​នាក់ ឈ្មោះ ប៉ូ​យ ផូយ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ អង្គរ​បាន​៦ ឃំ​ុ អង្គរ​បាន ស្រុក​កងមាស ខេត្ត​កំពង់ចាម ។ ចំណែក​អ្នកបើកបរ និង​អ្នករួមដំណើរ សរុប ៥​នាក់ រង​របួសស្រាល ។​

​រីឯ​អ្នកបើកបរ សមត្ថកិច្ច​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង និង​រថយន្ត​ត្រូវ​ស្ទូច​យកទៅ​រក្សាទុក​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×