ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារជួបការលំបាកច្រើន ត្រូវនឹងនររកវិធីដោះស្រាយរឿងនីមួយៗ។ ពុំមានឱកាសមានលាភចូល ជាបណ្តោះអាសន្នគួរប្រមូលផ្តុំធ្វើឲ្យបានល្អកិច្ចការរបស់ខ្លួន។ មនោសញ្ចេតនា ត្រូវចេះទប់អារម្មណ៍កុំដោយសារតែរឿងតិចតួចនាំឲ្យមនោសញ្ចេតនាប្រេះស្រាំ។ ទិសនាំលាភ ទិសអាគ្នេយ៍ តំណមទិសនិរតី។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ត្រូវប្រយ័ត្នព្រោះងាយកើតមានវិវាទជាមួយថ្នាក់លើបង្កផលអាក្រក់ដល់ការងារ។ អន្ទាក់លុយកាក់ខ្លាំងណាស់ មិនត្រូវលោភលន់ដែលនឹងនាំទុក្ខទោសដល់ខ្លួនឯង។ មនោសញ្ចេតនា ប្រយ័ត្នភាពប្រកែប្រកាន់របស់អ្នកនឹងសម្លាប់សេចក្តីស្នេហា។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ស្មារតីធ្វើការងារល្អ រឿងគ្រប់យ៉ាងត្រូវបានអ្នកដោះស្រាយដោយរលូន។ យីអ៊ុនឡើង អ្នករកស៊ីលក់ដូរនឹងមានភ្ញៀវច្រើន ចំណូលក៏កើនខ្ពស់។ មនោសញ្ចេតនា អ្នកបានរៀបការហើយនឹងមានរឿងរីករាយស្មានមិនដល់។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ស។ អ្នកយកអាសាឆ្នាំ ចរ៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ដើម្បីមានឱកាសល្អក្នុងការងារចាំបាច់ត្រូវប្រឹងប្រែងជាងនេះទៀត យកចិត្តទុកដាក់កសាងឲ្យបានល្អរាល់ទំនាក់ទំនងទាំងឡាយ។ រាសីល្អ អាចសាកសំណាងដោយការទិញឆ្នោត ឬចូលរួមចាប់ឆ្នោតយករង្វាន់។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនប្រាថ្នា អ្នកទាំង២និយាយស្តីចុះសម្រុងគ្នា។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ សមត្ថភាពការទូតល្អជួយឲ្យអ្នកមានបន្ថែមឱកាសថ្មីច្រើន។ ព្រេងសំណាងបានមកដល់ លុយកាក់មានចាយពេញៗដៃ។ មនោសញ្ចេតនា អ្នកនៅលីវគួរសកម្មចេញក្រៅដើរកម្សាន្ត ទំនាក់ទំនងទើបរកឃើញគូព្រេង។ ទិសនាំលាភទិសខាងជើង តំណមទិសកើត។ ពណ៌នាំសំណាង ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារនឿយហត់ ហើយសមិទ្ធផលថែមទាំងមិនបានដូចការទន្ទឹងរង់ចាំ។ ថ្ងៃនេះអ្នកអាចនឹងត្រូវចាយប្រាក់១ខ្ទង់ធំ។ មនោសញ្ចេតនា ឱកាសរីកចម្រើនក្នុងរឿងមនោសញ្ចេតនាជាមួយមនុស្សដែលកំពុងស្វែងយល់ចិត្តគ្នា គឺទាបបំផុត។ ទិសល្អទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ដើមឈើខ្ពស់ជួបនឹងខ្យល់ខ្លាំង មហិច្ឆតាធំនឹងត្រូវប្រឈមមុខជាមួយសម្ពាធច្រើន ចង់ឈានទៅដល់គោលដៅ ត្រូវចេះអត់ធ្មត់។ ថ្ងៃនេះមិនគួរបញ្ចេញទុនរកស៊ី ព្រោះអាចខាតបង់។ មនោសញ្ចេតនា រួមគ្នាកសាងផែនការរួមក្នុងអនាគតជាវិធីជួយឲ្យស្នេហារីកចម្រើន។ ទិសល្អទិសនិរតី តំណមទិសខាងជើង។ ពណ៌នាំសំណាង ស។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារ សមត្ថភាព និងបទពិសោធន៍របស់អ្នកគឺជាប្រភពទុនដ៏សំខាន់បំផុតដើម្បីពង្រីកបុព្វហេតុ។ ថ្ងៃនេះអ្នកអាចវិនិយោគភាគហ៊ុន។ មនោសញ្ចេត ជាថ្ងៃមួយពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសល្អទិសអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌នាំសំណាងផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ការងារដំណើរការដោយល្អប្រសើរ និងជោគជ័យ។ មានឱកាសបង្កើនចំណូលថែម។ មនោសញ្ចេត អ្នកនៅលីវអាចចងមិត្តជាមួយមនុស្សភេទផ្ទុយគ្នា និងចាប់ផ្តើមស្វែងយល់គ្នាទៅវិញទៅមក។ ទិសល្អទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ ។ កិច្ចការរៀនសូត្រនឿយហត់ ការងាររវល់ ត្រូវចេះរៀបចំឲ្យមានពេលវេលាសម្រាកថែសុខភាព។ រកស៊ីត្រូវប្រយ័ត្នកុំដោយសារតែប្រាក់ចំណេញតិចតួចធ្វើឲ្យបាត់ឱកាសធំ។ មនោសញ្ចេតនា និស្ស័យពុំទាន់មកដល់ ពិបាកអាចរកឃើញមនុស្សក្នុងក្តីស្រមៃ។ ទិសល្អទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ថ្ងៃនេះអ្នកនឹងមានសំណាងបានជួបរបត់ថ្មីក្នុងការងារដែលអំណោយផលល្អដល់មុខតំណែង។ អ្នកធ្វើជំនួញលក់ដូរនឹងរកចំណេញបានយ៉ាងសន្ធឹកសន្ធាប់។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល។ ទិសល្អទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ រាសីកំពុងខ្ពស់ត្រដែត កិច្ចការគ្រប់យ៉ាងសុទ្ធតែសម្រេចដោយជោគជ័យ លុយកាក់ហូរចូលមិនដាច់។ មនោសញ្ចេតនា កក់ក្តៅសុភមង្គលបំផុត។ ទិសល្អទិសខាងកើត តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕