Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ ហ៊ុន សែន មិន​អនុញ្ញាតឲ្យ​ប្រើ​ពាក្យអសុរ​ស ក្នុងន័យ​ប្រមាថ មាក់​ងាយ និង​រើសអើង​ជន​មាន​ពិការភាព​

spot_img

​ភ្នំពេញ ​៖ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​ខ្ពស់ ក្នុង​ការរុះ​របាំង​ឧបសគ្គ​នានា ដើម្បី​បង្កើន​ឱកាស ដល់​ជន​មាន​ពិការភាព រួម​ទាំង​បង្កើត​នូវ​យុទ្ធនាការ ប្រើប្រាស់​ភាសា​លើកទឹកចិត្ត ដល់​ជន​មាន​ពិការភាព ដោយ​មិន​អនុញ្ញាតឲ្យ​ប្រើ​ពាក្យអសុរ​ស ក្នុងន័យ​ប្រមាថ មាក់​ងាយ និង​រើសអើង​ជន​មាន​ពិការភាព ដែល​ផ្ទុយ​នឹង​ច្បាប់ ស្ដីពី​ការ​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ ដែល​បាន​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​តាំងពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០០៩​មក​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជន​មាន​ពិការភាព បាន​ផ្ញើ​សារលិខិត​ជូន​ជនរួមជាតិ ក្នុងឱកាស​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​២០ និង​ទិវា​ជន​មាន​ពិការភាព​អន្ដរជាតិ លើក​ទី​៣៦ ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៨​។ សារលិខិត​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ធ្នូ សម្ដេច​ច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ទិវា​ជន​មាន​ពិការភាព​កម្ពុជា និង​ទិវា​ជន​មាន​ពិការភាព​អន្ដរជាតិ ឆ្នាំ​២០១៨​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព ធាន​ដល់​ការធ្វើ​បរិយា​ប័ន្ន និង​សមភាព​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បាន​បន្ថែមថា ទិវា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​អបអរសាទរ​ភាពជោគជ័យ នៃ​វិស័យ​ពិការភាព​នៅ​កម្ពុជា ហើយ​បន្ដ​បង្ហាញ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​សិទ្ធិ និង​ការចូលរួម​របស់​ជន​មាន​ពិការភាព ធានា​ដល់​ការធ្វើ​បរិយា​ប័ន្ន និង​ចលនា​នៃ​វិស័យ​ពិការភាព ដើម្បី​ទទួលបាន​ស័ក្ដិសិទ្ធិ​ភាព នៃ​ការ​អនុវត្ដ​ច្បាប់​ស្ដីពី​កិច្ចការពារ និង​លើក​កម្ពស់​សិទ្ធិ​ជនពិការ អនុញ្ញា​ស្ដីពី​សិទ្ធិ​ជនពិការ ទស្សវត្សរ៍​ជនពិការ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៣-២០២២ យុទ្ធសាស្ដ្រ​អ៊ី​ន​ឈាន់ ធ្វើឲ្យ​សិទ្ធិ​ក្លាយជា​ការពិត ក៏​ដូចជា​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ ស្ដី​ពី​ពិការភាព​២០១៤-២០១៨​។​

​ជាមួយគ្នានេះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់ថា សុខុមាលភាព​របស់​ជ​ន​មាន​ពិការភាព ក៏​ត្រូវបាន​យកចិត្តទុកដាក់​ពី​គ្រប់​មជ្ឈដ្ឋាន ស្រប​តាម​កាលានុវត្តភាព​នៃ​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​។ ជន​មាន​ពិការភាព ត្រូវបាន​ផ្ដល់​អាទិភាព​ក្នុង​ការជ្រើសរើស​ឲ្យចូល​បម្រើ​ការងារ នៅក្នុង​ក្រសួង ស្ថាប័ន​រដ្ឋ​ចំនួន​៤០ ដោយ​គិត​ក្នុង​ឆ្នាំ​២០១៨​នេះ ជន​មាន​ពិការភាព បាន​ចូល​បម្រើ​ការងារ​សរុប​ចំនួន ២.៨៣៩​នាក់ ស្ដ្រី​មាន​ពិការភាព ចំនួន​៧៥៦​នាក់ ក្នុងនោះ​ពិការ​កម្រិតធ្ងន់​មាន ចំនួន​១.៤៧៨​នាក់ ដែល​ក្នុង​ម្នាក់​គិត​ស្មើ​នឹង​ចំនួន​២​នាក់ មាន​ចំនួន​សរុប​៤.៤៧១​នាក់ ស្មើនឹង​១,៩៣​ភាគរយ ហើយ​បច្ចុប្បន្ន​គ្រប់​ក្រសួង​ស្ថាប័ន​រដ្ឋ​កំពុង​ជ្រើសរើស​ឲ្យ​គ្រប់​តាម​អត្រា​កំណត់ ចំនួន​២​ភាគរយ នៅក្នុង​ឆ្នាំ​២០១៩​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​ចេញ​សារាចរ​ណែនាំ​មួយ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​ចាត់តាំង ខួប​លើក​ទី​៣៦ ទិវា​ជន​មាន​ពិការភាព​អន្ដរជាតិ និង​ខួប​លើក​ទី​២០ ទិវា​ជន​មាន​ពិការភាព​កម្ពុជា ក្រោម​ប្រធានបទ លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព ធានា​ដល់​ការធ្វើ​បរិយា​ប័ន្ន និង​សមភាព ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​ដើម្បី​អបអរសាទរ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​២០ និង​ទិវា​ជន​មាន​ពិការភាព​អន្ដរជាតិ លើក​ក​ទី​៣៦ ឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល​​សូម​ធ្វើការ​ណែនាំ​ចាត់តាំង ដូចតទៅ​៖ ទី​១៖ ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២០ និង​ទិវា​ជន​មាន​ពិការភាព​អន្ដរជាតិ​លើក​ទី​៣៦ ត្រូវ​ប្រារព្ធ​ក្រោម​ប្រធានបទ លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព ធានា​ដល់​ការធ្វើ​បរិយា​ប័ន្ន និង​សមភាព​។ ទី​២៖ ក្រសួង​ព័ត៌មាន​ត្រូវ​សហការ​ជាមួយ​ក្រុមប្រឹក្សា​សកម្ម​ជនពិការ ណែនាំ​ប្រព័ន្ធ​ឃោសនា​រដ្ឋ និង​ឯកជន​ឲ្យធ្វើ​ការផ្សព្វផ្សាយដ​ល់​សង្គម​ជាតិ​ទាំងមូល បាន​យល់​ជ្រួតជ្រាប​អំពី​ប្រវត្តិ​នៃ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា និង​ទិវា​ជន​មាន​ពិការភាព​អន្ដរជាតិ ៣​ធ្នូ​។ ទី​៣៖ គ្រប់​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវ​រៀបចំ​ពិធី​មី​ទិ្ទ​ង ពិធី​ជួប​សំណេះសំណាល​ជាមួយ​ជន​មាន​ពិការភាព កម្មវិធី​កម្សាន្ដ​សប្បាយ​របស់​ជន​មាន​ពិការភាព នៅតាម​ក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថាន​សិក្សា​រដ្ឋ ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល និង​គ្រប់​មណ្ឌល​នៅក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន​។ ទី​៤៖ ក្រុមប្រឹក្សា​សកម្ម​ជនពិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​សុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា មូលនិធិ​ជនពិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្ដរជាតិ សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​សហការ​រៀបចំ​ពិធី​មី​ទិ្ទញ​ថ្នាក់ជាតិ និង​រៀបចំ​កម្មវិធី​កម្សាន្ដ​ផ្សេងៗ សម្រាប់​ជន​មាន​ពិការភាព នៅ​រាជធានី​ភ្នំពេញ​។ ទី​៥៖ គ្រប់​ក្រសួង ស្ថាប័ន រាជធានី ខេត្ត និង​គ្រឹះស្ថាន​សាធារណៈ ឯកជន ត្រូវ​រៀបចំ​ចង​បដា ពាក្យស្លោក​ដើម្បី​អបអរសាទរ ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២០ និង​ទិវា​ជន​មាន​ពិការភាព​អន្ដរជាតិ លើក​ទី​៣៦ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖ ជយោ​! ព្រះរាជាណាចក្រ​កម្ពុជា លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព ធានា​ដល់​ការធ្វើ​បរិយា​ប័ន្ន និង​សមភាព រុះរ​បាំង​ឧបសគ្គ​នានា ដើម្បី​បង្កើន​ឱកាស​ដល់​ជន​មាន​ពិការភាព រួមគ្នា​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព ដោយ​ឈប់​ប្រើ​ពាក្យអសុរស​លើ​ជន​មាន​ពិការភាព បញ្ឈប់​ការកេងប្រវ័ញ្ច​គ្រប់​រូបភាព​លើ​ជន​មាន​ពិការភាព ដើ​ម្បីស​ង្គ​មមួយ​មាន​សិទ្ធិ​ស្មើគ្នា ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យ​មាន​ពិការភាព​ដោយ​គ្រោះថ្នាក់​ចរាចរ​៕​ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×