ក្នុងដំណើរទស្សនកិច្ចនៅខេត្តប៉ៃលិន ឯកអគ្គរាជទូតចក្រភពអង់គ្លេស Dominic Williams បានជួបសម្តែងការគួរសមជាមួយ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។
ក្នុងកំឡុងជំនួបនេះ ឯកអគ្គរាជទូតបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីស្ថានការណ៍តាមព្រំដែន និងវិស័យសំខាន់ៗដែលជំរុញការអភិវឌ្ឍន៍នៅខេត្តប៉ៃលិន។
ជំនួបនេះបង្ហាញពីការប្តេជ្ញារបស់ចក្រភពអង់គ្លេសក្នុងការយល់ដឹងពីបរិបទក្នុងតំបន់ និងការពង្រឹងភាពជាដៃគូជាមួយកម្ពុជា។
លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍ ឯកឧត្តមដូមីនីក វិលលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតប្រទេសអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ច សិក្សាអំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិន គោលដៅពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ សក្តានុពលវិស័យកសិកម្ម ទេសចរណ៍បរិស្ថានធម្មជាតិ ព្រោះខេត្តប៉ៃលិនជាខេត្តមួយសំបូរសក្តានុពល កសិកម្មធម្មជាតិ និង បរិស្ថានទេសចរណ៍ធម្មជាតិជាច្រើនកន្លែង សំរាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






