Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមុខងារសាធារណៈ មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានលើកឡើងថា ក្រសួងមុខងារសាធារណៈ ជាក្រសួង១ ក្នុងចំណោមក្រសួងទាំង១០ ដែលជាក្រសួងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈល្អ។

ឯកឧត្តមក៏បានបញ្ជាក់ថា ទន្ទឹមនឹងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន យើងក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារការយកចិត្តទុកដាក់ដោះស្រាយជាបន្តទៀត។ ដើម្បីជម្នះបញ្ហាប្រឈមទាំងនេះទាមទារនូវកិច្ចសហការ និងការអនុវត្តព្រមគ្នា ព្រមទាំង ការគាំទ្រប្រកបដោយឆន្ទៈមោះមុតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់ក្រសួង-ស្ថាប័ន។ បន្ថែមលើនេះ ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងការលើកកម្ពស់គុណភាពសេវាសាធារណៈ ត្រូវរងសម្ពាធបន្ថែមផ្នែកតម្រូវការសមត្ថភាព និងជំនាញរបស់មន្រ្តី ពេលវេលា ព្រមទាំងសម្ភារបរិក្ខារព័ត៌មានវិទ្យា និងមិនមែនព័ត៌មានវិទ្យាសម្រាប់ការបំពេញកិច្ចការផងដែរ។
បន្ថែមលើនេះ ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងការលើកកម្ពស់គុណភាពសេវាសាធារណៈ ត្រូវរងសម្ពាធបន្ថែមផ្នែកតម្រូវការសមត្ថភាព និងជំនាញរបស់មន្រ្តី ពេលវេលា ព្រមទាំងសម្ភារបរិក្ខារព័ត៌មានវិទ្យា និងមិនមែន ព័ត៌មានវិទ្យាសម្រាប់ការបំពេញកិច្ចការផងដែរ។

ប្រឈមនឹងបញ្ហាទាំងនេះ ក្រសួងមុខងារសាធារណៈ នឹងពង្រឹងការទទួលខុសត្រូវរបស់អង្គភាពក្រោមឱវាទរបស់ក្រសួងមុខងារសាធារណៈ បន្តអភិវឌ្ឍ និងជំរុញការងារបរិវត្តកម្មឌីជីថលក្នុងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារតម្លាភាព និងបរិយាបន្ន បន្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ និងពង្រឹងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពការងារ ដើម្បីតម្រង់ឆ្ពោះទៅការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងសមិទ្ធកម្មនៃប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការស៊ីវិល។

ឯកឧត្តមបានបន្ថែមថា ក្រសួងមុខងារសាធារណៈ បានកំណត់ទិសដៅអនុវត្តបន្ត ដោយផ្តោតលើការជំរុញ និងពង្រឹងការអនុវត្តមុខងារស្នូលដែលក្រសួងទទួលបន្ទុក និងការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងការងារអាទិភាពផ្សេងទៀត ដែលត្រូវបានប្រគល់ដោយរាជរដ្ឋាភិបាល ពិសេសការណែនាំ និងការតម្រង់ទិសដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងឱកាសដ៏វិសេសនាថ្ងៃនេះ។
ក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការ ដឹកនាំ ការងារកែទម្រង់រដ្ឋបាលសាធារណៈដើម្បីពង្រឹងអភិបាលកិច្ចដែលជា ស្នូលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្តេជ្ញាបន្ត ការខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាប្រកប ដោយភាពអត់ធ្មត់ ម្ចាស់ការ និងសហការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ និងបន្តដឹក នាំដោយឈរលើអភិក្រម បុរេសកម្ម និងសកម្ម ចំពោះការងារដោយស្មារតីម៉ឺងម៉ាត់ ហ្មត់ចត់ ឆន្ទៈមោះមុត និងការទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗ បន្ថែម ទៀត ស្របតាមការកំណត់នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គោលនយោបាយនានារបស់រាដ្ឋាភិបាល ជាពិសេសចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងទិសដៅការងារយុទ្ធ សាស្ត្រសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×