បាត់ដំបង៖ សមត្ថកិច្ចចាប់ខ្លួនបានហើយខ្មាន់កាំភ្លើងម្នាក់ជាប្តី ដែលករណីបាញ់ប្រហារស្ដ្រី២នាក់បណ្ដាលឲ្យស្លាប់ ក្នុងនោះមានម្នាក់ជាប្រពន្ធ នាវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមសេចក្ដីរាយការណ៍ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងបញ្ជូនខ្មាន់កាំភ្លើងទៅធ្វើការសួរ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ យោងតាមចម្លើយសារភាពបឋម បានបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនេះ គឺដោយសារភ្លើងប្រច័ណ្ឌ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






