ខេត្តបាត់ដំបង៖ ស្ត្រីចំនួន២នាក់ ក្នុងនោះម្នាក់ត្រូវបានរាយការណ៍ថា ជាប្រពន្ធរបស់ជនសង្ស័យ ត្រូវបានបាញ់សម្លាប់នៅភូមិថ្មី ឃុំកន្ទឺរ១ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីវេលាម៉ោងប្រមាណ ៣៖៣០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមព័ត៌មានបឋម ពី សមត្ថកិច្ចជំនាញបានឱ្យដឹងថា: ជនសង្ស័យដែលជាខ្មាន់កាំភ្លើង ត្រូវបានគេរាយការណ៍ថា ជាកូនប្រុសរបស់លោកមេឃុំកន្ទឺរ១។
ក្រោយធ្វើសកម្មភាពបាញ់ប្រហារ
ទៅជនរងគ្រោះ ជនសង្ស័យ ក៏បាន ជិះរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុ។
បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញកំពុងចុះស្រាវជ្រាវ ប្រមូលព័ត៌មាន និងសាកសួរនៅកន្លែងកើតហេតុ ដើម្បីស្វែងរកមូលហេតុនៃការបាញ់ប្រហារ និងតាមចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា: ចំពោះព័ត៌មានលម្អិតជុំវិញករណីនេះ នឹងត្រូវរង់ចាំការបញ្ជាក់បន្ថែមពីសមត្ថកិច្ចជំនាញ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








