ឆ្នាំជូត ៖ ការងារ ល្អបំផុត គ្រប់យ៉ាងរីកចម្រើន ដោយគ្មានឧបសគ្គ ។ លុយកាក់ ចម្រុងចម្រើន មានអ្នកជួយជ្រោមជ្រែងខាងបញ្ហាលុយកាក់ ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំឆ្លូវ ៖ ការងារ មិនប្រព្រឹត្តទៅតាមការគ្រងទុក ។ លុយកាក់ ថ្ងៃនេះមិនសមប្រកបសម្រាប់ការរកលាភចូលផ្ទះ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំខាល ៖ ការងារ ធ្វើអ្វីមិនត្រូវប្រញាប់ប្រញាល់ ត្រូវសន្សឹមៗទើបមិនខកបំណង ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនល្អ មិនត្រូវទុកចិត្តគេជ្រុល ។ មនោសញ្ចេតនា ត្រូវលៃពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំថោះ ៖ ការងារ ត្រូវថ្លឹងថ្លែងឲ្យម៉ត់ចត់មុនពេលធ្វើការសម្រេចចិត្តអ្វីមួយ ។ លុយកាក់ ថ្ងៃនេះសមស្របសម្រាប់ការស្វែងរកឱកាសវិនិយោគ។ មនោសញ្ចេតនា គួរចាប់អារម្មណ៍ដល់មនោសញ្ចេតនារបស់មនុស្សដែលស្រឡាញ់អ្នក ។
ឆ្នាំរោង ៖ ការងារ គ្រប់យ៉ាងមិនដំណើរការដូចផែនការ ។ លុយកាក់ មិនត្រូវបោះទុនវិនិយោគ ។ មនោសញ្ចេតនា សុខភាពឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។
ឆ្នាំម្សាញ់ ៖ ការងារ ជួបរឿងស្មុគស្មាញរំខានចិត្តច្រើន ។ លុយកាក់ ធម្មតាមានដំណឹងល្អអំពីការវិនិយោគ ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីបញ្ចៀសកុំឲ្យកើតមានទំនាស់ជាមួយគូស្នេហ៍ ។
ឆ្នាំមមី ៖ ការងារ អំណោយផលល្អបំផុត ។ លុយកាក់ ធូរធារ មានបន្ថែមខ្ទង់ចំណូល ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។
ឆ្នាំមមែ ៖ ការងារ គួរប្រមូលផ្តុំក្នុងការងារ កុំលូកលាន់រឿងអ្នកដទៃ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា ពោរពេញដោយភាពសោមនស្សនរីករាយ ។
ឆ្នាំវក ៖ ការងារ ប្រយ័ត្នមានអ្នកឈ្នានីសពីក្រោយខ្នង ។ លុយកាក់ មានបន្ថែមប្រាក់ចំណេញពីការវិនិយោគ ។ មនោសញ្ចេតនា កុំឲ្យការងារឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។
ឆ្នាំរកា ៖ ការងារ មិនល្អ ជួបការលំបាក ឧបសគ្គច្រើន ។ លុយកាក់ ជាថ្ងៃមិនល្អសម្រាប់ការបញ្ចេញប្រាក់រកស៊ី ។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ដល់សុខភាបមនុស្សជាទីស្រឡាញ់របស់អ្នក ។
ឆ្នាំចរ ៖ ការងារីកចម្រើន ត្រូវបានថ្នាក់លើពេញចិត្ត ។ លុយកាក់ ថ្ងៃនេះមិនអំណោយផលសម្រាប់ការបោះទុនរកស៊ី ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំកុរ ៖ ការងារ ល្អប្រសើរ បានទទួលការកោតសរសើរពីអ្នកនៅជុំវិញ ។ លុយកាក់ ប្រយ័ត្នក្នុងការគ្រប់គ្រងលុយកាក់ ក្រែងធ្លាក់ក្នុងស្ថានភាព “ក្ស័យធន” ។ មនោសញ្ចេតនា ល្អប្រសើរ ៕