Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​ក្រុមចោរ​ដើរ​គាស់​ផ្ទះ លួច​ប្លន់​ដ៏​សកម្ម និង​បំពុល​ឆ្កែ ត្រូវអស់​លក្ខណ៍ មក​ជាប់អន្ទាក់ នគរបាល​ស្រុក​សំរោង​ទង

spot_img

​កំពង់ស្ពឺ ៖ មុខសញ្ញា​ក្រុមចោរ​ដើរ​ធ្វើ​សកម្មភាព គាស់​ផ្ទះ​បំពុល​ឆ្កែ​លួច​ប្លន់​ទ្រព្យសម្បត្តិ នៅពេល​យប់​-​ថៃ្ង​ក្នុងភូមិ​សាស្ដ្រ​ខេត្ដ​កំពង់ស្ពឺ ចំនួន​បួន​នាក់ (​រត់​រួច​ពីរ​នាក់​) ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ផ្នែក​សន្តិសុខ​ធ្វើការ​ស្រាវជ្រាវ​ពួនស្ទាក់​បង្ក្រាប បាន​នៅតាម​ផ្លូវ​លេខ ១៤៣​ត្រង់ចំណុច ភូមិ​អន្លង់​ស្នោរ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នា​យប់​ថ្ងៃ​ចន្ទ ទី​៣​ខែធ្នូ វេលា​ម៉ោង ២និង១៥ នាទី រំលងអធ្រាត្រ ។

ដោយសារ​បទល្មើស​គាស់​ផ្ទះ​បំពុល​សត្វ​ឆ្កែ យក​ម៉ូតូ​កើតជា​បន្ដបន្ទាប់ កម្លាំង​នគរបាល​ស្រុក​បាន​បែងចែក​គោលដៅ​ចុះ​ធ្វើការ​ល្បាត ក្នុងភូមិ​សាស្ដ្រ​រៀងរាល់​យប់ ជាក់ស្តែង​បាន​ប្រទះឃើញ មុខសញ្ញា​សង្ស័យ​ចំនួន ៤​នាក់​មានការ​សង្ស័យ​ជា​មុខសញ្ញា​ដាក់​ថ្នាំ​បំពុល​ឆ្កែ គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្រុម​ប្រតិបត្តិ ការ​ក៏បាន​ឃាត់​សាកសួរ​តែ​ជនសង្ស័យ​ចំនួន ២​បានដឹងខ្លួន​រត់គេច​បាត់ ក្នុងនោះ​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៤​នាក់ មានឈ្មោះ​ដាំ សារិន ភេទ​ប្រុស អាយុ​៤០ ឆ្នាំ មុខរបរ ធ្វើស្រែ និង​ជា​ប្រជា​ការពារ​ភូមិ ទីលំនៅ​ភូមិ​អា​យៀន ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ( ឃាត់ខ្លួន )​។​

២.​ឈ្មោះ ផាត រតនា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ទី​លំ​ភូមិ​ឈើ​លំ ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី​(​ឃាត់ខ្លួន​) ៣.​ឈ្មោះ ណន វុទ្ធី​(​រត់​រួច​) ៤.​ឈ្មោះ ថូ ថុ​ន ហៅ ដា ហៅ ស្វិត​(​រត់​រួច​)​។​

​សមត្ថកិច្ច​ដកហូត​សម្ភារៈ​វត្ថុតាង​នៅ​កន្លែង​ឃាត់ខ្លួន​រួមមាន​១.​ថ្នាំ​សំរាប់​បំពុល​ឆ្កែ​ចំនួន ១ ថង់​ពណ៌ ខ្មៅ ២.​ទល់​ល្វី​ស ១ ដើម ៣.​សាំង ២ ដប ចំនួន ០១ លីត្រ ៤.​ដង្កាប់​តូច ១ ដើម​៥.​ម៉ូតូ ០១ គ្រឿង​ម៉ាក C125 សេរី ២០១៣ ពណ៍​ខ្មៅ ៦.​ទឹក​សុទ្ធ ០១ យួរ​។​

​ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​និង​បក្ខពួក​ពិតជា បានធ្វើ​សកម្មភាព​បំ ពុល​ឆ្កែ​គាស់​ផ្ទះ​លួច​ម៉ូតូ​និង​លួច​ទ្រព្យសម្បត្តិ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ជាច្រើនលើក​ពិត ប្រាកដ​មែន​។​
​ក្រោម​កិច្ចដឹកនាំ​ដោយផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត និង​បានការ​ឯកភាព​ពី​លោកស្រី សូរ ចា​ត​រស្មី ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត កម្លាំង​នគរបាល ស្រុក​សំរោង​ទង បាន​សហការ​ជាមួយ​កម្លាំង​នគរ បាល​ស្រុក​អង្គស្នួល​ខេត្តកណ្តាល និង​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ៩ ថ្ងៃ​ចន្ទ ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ បាន​ចុះ​ធ្វើការ​ឆែកឆេរ នៅផ្ទះ​របស់​ឈ្មោះ​ណន វុ​ទ្ទី ស្ថិតក្នុង​ភូមិ​ត្មាត​ពង សង្កាត់​បឹង​ធំ ខណ្ឌ ពោធិ៍​សែន​ជ័យ និង​ផ្ទះ​របស់​ឈ្មោះ​ថូ ថុ​ន ហៅ ដា ហៅ​ស្វិត នៅ​ភូមិ​ឈើ​លំ ឃុំ​មហា​ឬ​ស្សី ស្រុក​គង​ពីសី ក្នុងនោះ​ដកហូត​សម្ភារៈ ដែល​ក្រុមចោរ​ធើ្វ​សកម្មភាព បាន​មួយចំនួន ៖ ស្លាក​លេខ​ម៉ូតូ ចំនួន ៤ ប្រដាប់​កិប​ស្លាក​លេខ និង​ឧបករណ៍​កាត់​ដែក និង​ឆាប​សោ​ម៉ូតូ​។ ថ្នាំ​បំពុល​ឆ្កែ ចំនួន ៣ កំប៉ុង​ធំ​។ ខ្នងកង់ ម៉ូតូ ចំនួន ៤​។ សម្ភារៈ​កែឆ្នៃ ជួសជុល​ម៉ូតូ​មួយចំនួនទៀត​។ ក្នុងនោះដែរ​រកឃើញ​ឯកសណ្ឋាន​នគរបាលជាតិ ដែលមាន​ស្លាក​ឈ្មោះ អនុ​សេនីយ៍​ដាំ សារិន អត្តលេខ ០១២៧៨ ឈ្មោះ ដាំ សារិន ឆ្លើយ​សារភាពថា ជា​ឯកសណ្ឋាន​របស់ខ្លួន​ទិញ ពី​គេ​នៅ​ភ្នំពេញ រួមជាមួយ ស័ក្តិ និង​ធ្វើ​ស្លាក​ឈ្មោះ ដោយ​ក្លែងបន្លំ​ធ្វើជា​នគរបាលជាតិ ដើម្បី​ធ្វើ​សកម្មភាព​លួច ប្លន់​ក្នុងភូមិ​សាស្ត្រ ខេត្តកំពង់ស្ពឺ​។​

​បច្ចុប្បន្ន​មុខសញ្ញា​ចោរលួច​ទាំងពីរ​នាក់ ត្រូវបាន​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​ស្ថាប័ន​អយ្យការ និង​បន្ដ​ស្វែងរក​ចាប់ខ្លួន​មុខសញ្ញា​គេចខ្លួន ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×