Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ឆ្លើយតប​ទៅនឹង​បញ្ហា ដែល​ក្រុមប្រឆាំង​បង្កើត​ពាក្យ​អា​ចាម​រ៉ា​ម ការមូល​បង្កាច់​បន្លំ​សភាពការណ៍​

spot_img

ភ្នំពេញ ​៖ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការកកើតឡើង​នូវ​បណ្ដាញ​ទំនាក់ទំនង​បណ្ដាញ​សង្គម​(​ហ្វេ​ស​ប៊ុ​ក​) ការងារ​វិទ្យុ ទូរទស្សន៍ និង​កាសែត​បោះពុម្ព គឺ​សុទ្ធតែ​ប្រឈមមុខ នឹង​សភាពការណ៍​ថ្មីៗ ខណៈពេលដែល​មនុស្ស​ជាច្រើន ត្រូវ​ការមើល​ព័ត៌មាន ដែល​អាច​មើល​តាម​ហ្វេ​ស​ប៊ុ​ក ឬ​តា​មយូ​ធូប បាន​គ្រប់ផ្នែក​ទាំងអស់​។​

​ប៉ុន្តែ​ទោះយ៉ាងណា លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន នៅតែមាន​សុទ្ទិដ្ឋិនិយម​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ និង​ទូរទស្សន៍ នៅតែ​ដើរតួនាទី យ៉ាងសំខាន់ ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន ពិត និង​ធ្វើការ​ឆ្លើយតប បាន​ទាន់ពេលវេលា ហើយ​លោក​ថា បើទោះបីជា​សព្វថ្ងៃ​មានការ​ផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងបន្លំ ដែល​បង្ក​ផលប៉ះពាល់​ដល់​សង្គម​។​

​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី​របស់​ស្ថានីយ​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​៩៦ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា បរិបទ​នៅ​កម្ពុជា​នាពេលនេះ មិនមែនជា​បញ្ហា​ដូច​នៅ បណ្ដា​ប្រទេស​អឺរ៉ុប​នោះទេ គឺ​បញ្ហា​ធំ​បំផុត​គឺ​ធ្វើយ៉ាងណា​ឆ្លើយតប ឱ្យបាន​ទាន់ពេលវេលា​នូវ សំណូមពរ និង​ការ​ចង់ដឹង​អំពី​ព័ត៌មាន​ពិត​។ លោក​រដ្ឋមន្ដ្រី​បន្ដថា ការងារ​របស់​វិទ្យុ គឺ​ផ្ដោត​សំខាន់​ក្នុងការ​ឆ្លើយតប និង​ធ្វើការ​ពន្យល់​រាល់​ព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​មិន​ពិត ឬ​ព័ត៌មាន​ដែល​ក្លែងបន្លំ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បានទទួល​ព័ត៌មាន​ពិត និង​ឆ្លើយតបបាន​ទាន់ពេលវេលា​នូវ​រាល់​សភាពការណ៍​ដែល​កើតឡើង​នៅក្នុង​សង្គម​។​

​លោក​បាន​បន្ដទៀតថា ជាមួយគ្នានេះ ក្រុមប្រឆាំង​ចាប់ផ្ដើម​វាយប្រហារ មកលើ​រាជរដ្ឋាភិបាល​ជា​បណ្ដើរៗ តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ បង្កើត​ពាក្យ​អា​ចាម​រ៉ា​ម ការមូល​បង្កាច់​បន្លំ​សភាពការណ៍​។ លោក​បាន​បន្ថែម​ដូច្នេះ​ថា ” ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ជាពិសេស​វិទ្យុ ត្រូវធ្វើ​ការពន្យល់ និង​ផ្សព្វផ្សាយ​ដោយ​ឈរលើ​ភស្ដុតាង តួលេខ​ត្រឹមត្រូវ និង​ស្រង់​សំដី​ពី​អ្នក ជំនាញ​ពាក់ព័ន្ធ​នឹង​វិស័យ​នីមួយៗ ដើម្បីឱ្យ​ប្រជាជន​កាន់តែ​យល់ច្បាស់​ពី​សភាពការណ៍​ដែល បានកើត​ឡើង​”​។

​លោក​បាន​ណែនាំ​ដល់​គ្រប់​វិទ្យុ​ទាំងអស់ នៅ​រាជធានី ខេត្ដ ត្រូវធ្វើ​ការងារ​ឱ្យមាន​ភាព​ប្រទាក់ក្រឡា​គ្នា និង​បណ្ដាញ​ព័ត៌មាន ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន​លឿន ឆាប់រហ័ស ប៉ុន្ដែ​ត្រូវមាន​ប្រភព​ច្បាស់លាស់ ដើម្បី​ធានា និង​ការ​ផ្ដល់នូវ​ទំនុក​ចិ​ត្ដ​សម្រាប់​ប្រព័ន្ធ ផ្សព្វផ្សាយ​របស់​រដ្ឋ​៕ ​ដោយ ​៖ ​រចនា​

spot_img
×