ភ្នំពេញ ៖ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ធូរស្ថានការណ៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរទេស សហជីព អង្គការសង្គមស៊ីវិល និងអ្នកនយោបាយប្រឆាំងនោះ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋសភាជាតិនៃកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ពិសេសមួយទៀត ក្នុងន័យជូនដំណឹងអំពីការធ្វើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីផ្តល់សិទ្ធិដល់នាយករដ្ឋមន្ត្រី ស្នើព្រះមហាក្សត្រ ផ្តល់នីតិសម្បទាដល់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដើម្បីមានសិទ្ធិធ្វើនយោបាយឡើងវិញ។
សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ជាការបន្ថែមនូវវាក្សខណ្ឌមួយថ្មី ក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ ៖
«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ថ្លែងប្រាប់ក្រុមអ្នកកាសែតក្នុងសន្និសីទ នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីគម្រោងនៃការធ្វើវិសោធនកម្មលើមាត្រានេះ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា៖”ពីមុន យើងដូចជាខ្វះចន្លោះ ដោយមិនបានគិតគូរដល់ពួគគាត់ (អ្នកដែលត្រូវហាមមិនឲ្យធ្វើនយោបាយ)។ ឥឡូវ យើងគិតដល់ពួកគាត់ គឺថា បើអ្នកនោះ ត្រូវនាយករដ្ឋមន្ត្រីវាយតម្លៃថា មិនបានធ្វើឲ្យប៉ះពាល់ប្រយោជន៍ជាតិទេ នាយរដ្ឋមន្ត្រីអាចស្នើសុំព្រះមហាក្សត្រផ្តល់នីតិសម្បទា ហើយធ្វើនយោបាយឡើងវិញបាន”។
ដូចសេចក្តីថ្លែងហេតុនៃសេចក្តីស្នើច្បាប់នេះបញ្ជាក់ស្រាប់វិសោធនកម្មខាងលើមានគោលដៅសំខាន់ៗគឺ ៖