Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការជំរុញ​អោយ​កម្មក​រ កម្មការិនី​រោងចក្រ ចូល​ធ្វើការ​ទាំង​មិនទាន់​បាន​ជួសជុល​និង​រៀបចំ​ប្រព័ន្ធ​បរិស្ថាន នៅក្នុង​រោងចក្រ​វិញ​នោះ របស់​ក្រសួង​ការងារ​បាន​ធ្វើ​ឲ្យ​កម្មករ​រោងចក្រ​ជាង​១៣០​នាក់​ទៀត ដួលសន្លប់​

តាកែវ​៖ ការជំរុញ​អោយ​កម្មក​រក​ម្មការ​រិនី​ចូល​ធ្វើការ​ដោយ​មិនទា​ន់​មាន​មន្ត្រី​ជំនាញ​ជា​ពិសេស​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​ដល់​រោងចក្រ បាន​ធ្វើ​អោយ​កម្មក​រ​កម្មាការិនី​ជាពិសេស​អណាព្យាបាល​ធ្វើ​ការរិះគ​ន់​យ៉ាង​ធ្ងន់ ទៅលើ​ថ្នាក់លើ​នៃ​ក្រសួង​ការងារ​ដែល​បញ្ជា​អោយ​កម្មក​រ​កម្មាការិនី​ចោលធ្វើការ​ដោយ​មិនទា​ន់​បាន​ចុះ​ពិនិត្យ​ដូចជា​មាន​គោលបំណង​ចង់​ធ្វើអោយ​ប្រជាពលរដ្ឋ​ខូច​សុខភាព ។​

កម្មករ​កម្មការិនី​ជាច្រើន​បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាពិសេស អជ្ញាធរ​ខេត្ត​ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ ជួយ​ពិនិត្យ​ដល់​រោងចក្រ មិន​ថា​រោងចក្រ​កើតហេតុ​ឬ​រោងចក្រ​ដែល​មិន​ទាន់​កើតហេតុ ដើម្បី​ជួយ​ដល់​សុខភាព​កម្មក​រ​កម្មាការិនី ដែល​ធ្វើការ​ក្នុង​រោងចក្រ​ផង ។ តាម​ប្រភព​ពី​ក្រុមគ្រួសារ​កម្មករ​កម្មការិនី​រោងចក្រ​ទាំងនោះ​បាន​បង្ហើប​អោយដឹងថា មាន​អ្នកដើរ​ប្រាប់​ដល់​កម្មករ​កម្មការិនី​ដែល​រងគ្រោះ​ថា បើ​មិន​ចូលធ្វើការ​វិញ​ទេ រោងចក្រ​មិន​បើក​ប្រាក់ខែ​អោយ​ទេ បន្ទាប់​ពី​លិច​លឺតំណឹង​នេះ កម្មក​រកម្មា​ការិនី​ដែល​រងគ្រោះ​ទាំងអស់​នោះ​បាន​នាំគ្នា​ក្រោក​ឡើង​ចេញ​ទៅ​ធ្វើការ​ទាំង​សុខភាព​មិន​ប្រកតី ព្រោះ​ខ្លាច​រោងចក្រ​មិន​បើក​ប្រាក់ខែ​អោយ ទើប​បណ្តាលអោយ​កើតមាន ការដួលសន្លប់​របស់​កម្មក​រក​ម្មាក​រិនី​រោងចក្រ​ជាង ១០០​នាក់​ទៀត​បែបនេះ ។

គួរ​រំលឹក​ផង​ដែរ​ថាក​កាលពី​ថ្ងៃ​ទី ០៦ ខែ​ធ្នូ ២០១៧ នោះ​រោងចក្រ​ជេ​ឌី តូ​យូ​ស៊ី​ម៉ា មាន​កម្មករ​កម្មការិនី​ជាង ២០០​នាក់ បាន​ដួលសន្លប់​ម្តង​រួចមកហើយ ហើយ​ក្នុងនោះ​ដែរ​មាន​ក្រុមប្រឹក្សាភិបាល បាន​ចុះទៅពិនិត្យ ជាក់ស្តែង រក​មូលហេតុ និង​បាន​ប្រជុំ​ជាមួយ​និង​ភាគី​ម្ចាស់​រោងចក្រ​ធ្វើការ​ពិភាគ្សា ដោយ​កំណត់​អោយ​រោងចក្រ​ជេ​ឌី នោះ ធ្វើការ​ជួសជុល និង​សម្អាត នៅ​បរិស្ថាន​ជុំវិញ​នៅក្នុង​រោងចក្រ​ទាំងនោះ​មិន​អោយ​មាន​ក្លិន​អ្វីដែល​ធ្វើ​កម្មករ​រោងចក្រ​ទាំងនោះ​ដួលសន្លប់​ទៀត ហើយ​បាន​កំណត់​ថ្ងៃទី ១១ ធ្នូ ២០១៧ ជា​ថ្ងៃ​ដែល​កម្មករ​កម្មការិនី​ទាំងនោះ​ចូលមក​ធ្វើការ​ជា​ធម្មតា​វិញ ។

ក៏ប៉ុន្តែ​ដោយ​មាន​ការសម្រេច​និង​ការអនុញ្ញាត​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​ជំរុញ​អោយ​កម្មក​រ​កម្មាការិនី​ទាំងនោះ​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃទី ០៨ ខែ​ធ្នូ ២០១៧ ទាំង​មាន​ខ្លះ​នៅ​សុខភាព​ទាន់​បាន​ស្រួលបួល​ផង​នោះ បាន​ចូល​មក​ធ្វើការ​វិញ​តាម​ការកំណត់​របស់​ក្រសួង​ការងារ ទើប​កើត​មាន​នៅ​ករណី​ដួលសន្លប់​របស់​កម្មករ​កម្មការិនី​ចំនួន ១៣៧​នាក់​ទៀត​នៅ​ក្នុង​ថ្ងៃនេះ​តែម្តង នេះ​តាម​របាយណ៏​ជាក់ស្តែង​ចេញពី​អធិការដ្ឋានន​គ​របាលស្រុក​បាទី​៕ តាកែវ​

×