ភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងថា ៖ បើប្រទេសមហាអំណាចកើតត្រឹមជំងឺផ្តាសាយ ប្រទេសក្រីក្រនឹងមានជំងឺធ្ងន់ធ្ងរជា មិនខាន។ការលើកឡើងបែបនេះរបស់លោក គឺសំដៅទៅលើការវិវាទ សងសឹកគ្នា ក្នុងការយកពន្ធទំនិញរវាងចិន និងសហរដ្ឋអាមេរិកនាពេលនេះ។តែទោះយ៉ាងណារឿងនេះនឹងអាចមានវិធីដោះស្រាយបានល្អប្រសើរឡើងវិញ ព្រោះបើបញ្ហា នេះកើតឡើងកាន់តែធំ មានប្រទេសជាច្រើនក៏នឹងប៉ះពាល់ដែរ។
លោក ម៉ប់ សារិន មានប្រសាសន៏ដូច្នេះក្នុងឧិកាសជួបសំណេះសំណាលជា មួយលោក ឈួយ ស៊ីងជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៏នៃសភាទីក្រុងប៉េ កាំង,អគ្គលេខាធិការនិងជាអគ្គនាយកនៃការិយាល័យស្រាវជ្រាវនៃសភាទីក្រុងប៉េកាំងសាធាររដ្ឋប្រជាមានិត្យចិន កាលពីនារឹកថ្ងៃទី៣ធ្នូនេះនៅរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោក ម៉ប់ សារិន បានជំរាបជូនភ្ញៀវពីដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញឡើងវិញក្នុងរយះពេល៤០ឆ្នាំចុង ក្រោយ នេះ តែយើងមានឧិកាសពេញលេញក្នុងការអភិវឌ្ឍន៏តែរយះពេល២០នេះតាមនយោបាយឈ្នះៗរបស់សម្តេចតេជោហ៊ុនសែន ដែលធ្វើឲ្យខ្មែរឈ្នះទាំងអស់គ្នាបន្ទាប់ពីយើងបានឆ្លងកាត់សង្គ្រាមដ៏រាំរៃ ពិសេសរបបប្រល័យពូជសាសន៏ប៉ុលពតធ្វើឲ្យយើងបាត់បង់ទាំងជីវិតមនុស្ស,ធនធាន,ពិសេសធនធានមនុស្សហើយការរស់នៅប្រកបដោយការភ័យខ្លាច។តែពេលបច្ចុប្បន្នខុសពីពេលមុនយើងភ័យ ខ្លាចរឿងស្ទះចរាចរទៅវិញ។ឯ.ឧប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់មិត្តចិនដែលបានជួយដល់កម្ពុជា ជួយដល់រាជធានីភ្នំពេញលើកការអភិវឌ្ឍន៏រួមទាំងការវិនិយោគដ៏ខ្លាំងដែលធ្វើឲ្យទុនវិនិយោគរបស់ចិនមានជាង១៥០០លានដុល្លាUSគិតត្រឹមឆ្នាំ២០១៧ ពិសេសលើវិស័យអចលនៈទ្រព្យ។
ក្នុងជំនួបនោះលោក ឈួយ ស៊ីងជៀន បានថ្លែងថា៖ទំនាក់ទំនងចិន.កម្ពុជាបានកើតមានឡើងតាំងពីសម័យព្រះករុណាព្រះបាទម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ ហើយបានបន្តមកដល់បច្ចុប្បុន្នដែលត្រូវបានពង្រឹងពង្រីកថែម ទៀតឈានដល់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយនិងកំពុងអនុវត្តនយោបាយផ្លូវ១ខ្សែ ក្រវាត់១របស់ថ្នាក់ដឹកនាំប្រទេសយើងទាំង២។លោក បន្តថា៖ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញបានជួបនូវបញ្ហាចរាចរ និងសំរាមដូចគ្នាដែលបញ្ហានេះកើតឡើង បណ្តាលមកពីល្បើននៃការអភិវឌ្ឍន៏ទីក្រុងធ្វើឲ្យប្រជាជនតាមមិនទាន់ តែការដោះស្រាយនៅតែមាន៕ ដោយ ៖ កូឡាប