Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​ដឹកទំនិញ បើក​កិន​ក្មេងស្រី​សិស្សសាលា​ស្លាប់​ម្នាក់​

spot_img

​ភ្នំពេញ ៖ ក្មេងស្រី​សិស្សសាលា​ម្នាក់ ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ម្តាយ ក្រុមគ្រួសារ​ស្រែក​ទ្រហោយំ បោក​ខ្លួន អាណិត​កូនស្រី បន្ទាប់ពី​ជួប​នូវ​ឧប្បត្តិហេតុ គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ រថយន្ត​ហុីយ៉ាន់ដាយ ដឹកទំនិញ បើក​កៀរ​ហើយ​កិន​ក្មេង​ស្រី​ដែល​កំពុង​ជិះ​ម៉ូតូ ទៅ​សាលារៀន កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ក្មេងស្រី​រងគ្រោះ​ឈ្មោះ បាន ស្រីអូន អា​យ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ អនុវិទ្យាល័យ​អា​រុណ​វត្តី មាន​ទីលំនៅ​ភូមិ​ត្រពាំង​អញ្ចាញ​៦ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ស្លាប់​ភ្លាមៗ​នៅ​កន្លែង ចំណែក​ក្មេងស្រី​ម្នាក់ទៀត ជា​អ្នកបើកបរ​ម៉ូតូ ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-7029 ឈ្មោះ ហង្ស ស្រី​ពេជ្យ រៀន​ថ្នាក់​ទី​៩ ជាមួយគ្នា មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយគ្នា រង​របួសស្រាល ។ ចំណែក​រថយន្ត​បង្ក ម៉ាក ហុីយ៉ាន់ដាយ ពណ៌​បៃតង ពាក់​ស្លាក​លេខ បាត់ដំបង 3A-1494 ដឹកទំនិញ បើកបរ​ដោយ​ឈ្មោះ ទាម តាំ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត រស់នៅ​ភូមិ​សិរី​សុខា ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នូល ខេត្ត កណ្ដាល ។​

​អ្នក​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា មុន​កើតហេតុ ក្មេងស្រី​រងគ្រោះ ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ផ្ទះ ដោយ​មិត្តភ័​ក្រជា​អ្នកបើកបរ ហើយ​មិន​ទាន់​បាន​ចូល​សាលា​ភ្លាម​ទេ ឌុប​គ្នា​បង្ហួស ក្នុង​គោលបំណង ទៅ​យក​មិត្តភ័​ក្រ ម្នាក់ទៀត នៅក្នុង​ភូមិ​ជង្រុក ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ខាងលើ ពី​លិច​ទៅ​កើត ជិត​ដល់​ផ្ទះ​មិត្តភ័​ក្រ​ទៅ​ហើយ ត្រូវ​បាន​រថយន្ត​បង្ក បើក​ស្រប​ទិស​កៀរ​ឲ្យ​ដួល ធ្លាក់​ជនរងគ្រោះ ដែល​ជិះ​ខាងក្រោយ ហើយ​រថយន្ត​កិន​បន្ថែម បែកក្បាល​ខ្ទេច ស្លាប់​ភ្លាមៗ​នៅ​កន្លែង រថយន្ត​និង​អ្នកបើកបរ ត្រូវបាន​ពលរដ្ឋ​ឃាត់ ប្រគល់​ឲ្យ​ប៉ូលីស ។​

​ក្រោយ​កើតហេតុ វត្តមាន ម្តាយ ក្រុមគ្រួសារ​ក្មេងរងគ្រោះ ស្រែក​ទ្រហោយំ បោក​ខ្លួន​ស្រណោះ​កូនស្រី ស្លាប់​ទាំង​វ័យក្មេង ។​

​ករណី​ខាងលើ សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ ពិនិត្យ ស្លាកស្នាម​រួច ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ចាត់ចែង​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​និង​ម៉ូតូ រួមទាំង​អ្នកបើកបរ​រថយន្ត​បង្ក​ផង សមត្ថកិច្ច​នាំយក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ជើងគោ​ក ក្រុងភ្នំពេញ រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×