Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​វេទិកាសាធារណៈ នៅ​ខណ្ឌ​ព្រែក​ព្នៅ ប្រជាពលរដ្ឋ សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​គ្រឿងញៀន លូ ផ្លូវ ទឹក ភ្លើង និង​សំរាម​

spot_img

​ភ្នំពេញ ​៖ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ដោះស្រាយ​បញ្ហា​របស់ ប្រជាពលរដ្ឋ ដែល​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ រឿង​ក្មេង​ប្រើប្រាស់​គ្រឿងញៀន លូ ផ្លូវ ទឹក​លិច ភ្លើង​បំភ្លី​សាធារណៈ និង​សំរាម​ស្អុយ សណ្តាប់ធ្នាប់​សាធារណៈ បញ្ហា​ចរាចរណ៍ ហ្គេម​បាញ់​ត្រី ក្មេង​ទំនើង ជាដើម ។ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្ដ​ទៅ​ថ្ងៃ​ទី​៤ ធ្នូ ឆ្នាំ​២០១៨ នៅ​វត្ត​ឈូក​វ៉ា ក្រោម​អធិបតីភាព លោក​ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ ។​

​ក្នុង​វេទិកាសាធារណៈ​នេះ លោក​ម៉ប់ សារិន​ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា​៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ធ្វើឡើង​រៀងរាល់​មួយ​ឆ្នាំ​ម្តង តែ​នៅ​ថ្នាក់​សង្កាត់​និង​ខណ្ឌ​តែ​តែ​ធ្វើ​ជា​ប្រចាំ ក្រោយពី​បញ្ចប់​វេទិកា​ពិគ្រោះ​យោល​បល់ គឺ​យើង​បូក​សរុប​បញ្ហា ដែល​ប្រជាពលរដ្ឋ​ស្នើឡើង និង​ការចង់បាន​របស់​ប្រជាពលរដ្ឋ ហើយ​ដាក់​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍ ដើម្បី​បំពេញ​ការចង់ បានរ​បស់​ប្រជាពលរដ្ឋ​។​

​លោក ម៉ប់ សារិន ក៏​បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​លើកឡើង​នូវ​បញ្ហា​ប្រឈម​នានា ក្នុង​មូលដ្ឋាន ដើម្បីឲ្យ​អាជ្ញាធ​ររាជធានី​ភ្នំពេញ​ដោះស្រាយ​។ ក្នុងឱកាស​នោះ លោក​បាន​កោតសរសើរ ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ដែល​បាន​បង្ក្រាប​បទល្មើស​ជាប្រចាំ ពិសេស​លើ​ការបង្ក្រាប​គ្រឿងញៀន បាន​ជា​ប្រចាំ ដែល​នេះ​បង្ហាញ​ពី​ការ​ចូក​រួម​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​បាន​ល្អ​។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នៅ​ព្រឹក​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​សំខាន់​ជា​ច្រើន ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន បញ្ហា​គ្រឿងញៀញ ទឹក ភ្លើង និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា​៖ វាទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី នៅ​ព្រឹក​នេះ ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៣​ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់ របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​៕ ដោយ ​៖​ កូឡាប​

   

spot_img
×