Thursday, July 7, 2022

បើក​ប្រតិ​បត្ដិកា​រ​បំបែកសំណុំរឿ​ង ករណី​ឆបោក​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ អង្គការ​ចាត់តាំង​បង្កើត​ភ្នាក់ងារ​ឥណទាន​(CO)​ក្លែងក្លាយ​

​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៤​ខែ​ធ្នូ​នេះ បានឲ្យដឹងថា កំលាំង​នគរបាល​ផែន​ការងារ​សន្ដិសុខ បើក​ប្រតិ​បត្ដិកា​រ​បំបែកសំណុំរឿ​ង​ករណី​ឆបោក​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ អង្គការ​ចាត់តាំង​បង្កើត​ភ្នាក់ងារ​ឥណទាន​(CO)​ក្លែងក្លាយ ឲ្យ​និយាយធានា​និង​បញ្ជូន​មនុស្ស​ទៅ​ខ្ចី​ប្រាក់​ពី​ប្រជាពលរដ្ឋ ដើម្បី​យក​ទៅ​បង់​ផ្ដាច់​នៅតាម​ធនាគារ​-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​រយៈពេល​ខ្លី​ផ្ដល់​ការប្រាក់​ខ្ពស់​។​

​កំលាំង​ជំនាញ​ផែន​ការងារ​សន្ដិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​បើក​ប្រតិ​ប​ត្ដិ​ការបំបែក​សំ ណុំ​រឿង​ករណី​ឆបោក​ប្រាក់​ជា​ប្រព័ន្ធ​ដែល​មាន​លក្ខណៈ​អង្គការ​ចាត់តាំង​ច្បាស់លាស់​ក្នុងការ​ទំនាក់ទំនង​ជា​មួយ​ម្ចាស់បំណុល​និង​ភ្នាក់ងារ​ផ្នែក​កម្ចី​ឥណ ទាន (CO)​ ក្លែងក្លាយ ហើយ​ចាត់តាំង​មនុស្ស​អោយ​ធ្វើជា​កូន​បំណុល​ដែល​ត្រូវ​ខ្ចីប្រាក់​ដើម្បី​យក​ទៅ​បង់​ផ្ដាច់​នៅតាម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​មួយចំនួន​។

​ក្រោម​កិច្ច​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត កំលាំង​ជំនាញ​សន្ដិសុខ​ខេត្ត បាន​ឃាត់ខ្លួន​មនុស្ស​មួយ​ក្រុម​មាន​ចំនួន ៧ នាក់ ប្រុស ១​នាក់ ជា​អ្នក​ដឹកជញ្ជូន​មធ្យោបាយ ក្នុងនោះ​រួមមាន ៖ ១-​ឈ្មោះ ភឿង សុ​ភ័ន ភេទ ស្រី អាយុ ២៥​ឆ្នាំ ទីលំនៅ​ភូមិ​ព្រះ​ខែ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បច្ចុប្បន្ន​ស្ថិតនៅ​ផ្ទះ​ជួល​ម្ដុំ ហាង​ខា​រា​អូ​ខេ​រស្មី​អង្គរ (​ជា​មេក្លោង​) មានមុខ​របរ អ្នករក​សុីច​ង​ការប្រាក់ និង​ផ្ដល់​សេវា​បង់​ផ្ដាច់​តាម​ធនាគារ ២-​ឈ្មោះ នី វណ្ណា​រី ភេទ ស្រី អាយុ ៣១​ឆ្នាំ ទីលំនៅ​ភូមិ​ផ្សារ​គីឡូ​លេខ​៩ សង្កាត់​ច្រាំង​ចំរេះ ខ័ណ្ឌឬ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ជា​មេក្លោង​) ៣-​ឈ្មោះ ភឿង ចាន់​ឌី ភេទ ស្រី អាយុ ២៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រះ​ស្រែ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ (​រួមគំនិត​ក្នុង​អំពើ​ឆបោក​)​ដើរតួរ​ជា​អ្នក​ខ្ចី​ប្រាក់​ជា​បង​បង្កើត​ឈ្មោះ​ភឿង សុ​ភ័ន ៤-​ឈ្មោះ អ៊ូច សុភា ភេទ ស្រី អាយុ ៤២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ដ​កណ្តាល (​រួមគំនិត​ក្នុង​អំពើ​ឆបោក​) ៥-​ឈ្មោះ ស៊ឹម លាប ភេទ ស្រី អាយុ ៣២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្លា ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ (​រួមគំនិត​ក្នុង​អំពើ​ឆបោក​) ៦-​ឈ្មោះ ប៉ែន ស្រី​មាន ភេទ ស្រី អាយុ ៥២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថ្មី សង្កាត់​ផ្សារ​ដី​ហុយ ខ័ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ (​រួមគំនិត​ក្នុង​អំពើ​ឆបោក​) ៧-​ឈ្មោះ ផូ ថេង​ភេទ ប្រុស អាយុ ២៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិរ​កា​ជោ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល អ្នកផ្តល់​មធ្យោបាយ (​សមគំនិត​)​និង​បុគ្គល ២​នាក់​ទៀត​កំពុង​គេចខ្លួន តាំងខ្លួន​ជា​ភ្នាក់ងារ​របស់​ធនាគារ​(CO) តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក​ឧត្ដមសេនី​យ៍​ត្រី ញ៉ែម សៅ ស្នងការរង ទទួល​ផែន​ការងារ​សន្ដិសុខ ថា​អ្នក​ទាំង ៧​នាក់​នេះ​គឺជា​បក្ខពួក​ក្រុម​តែមួយ​ដែល​ស្ថិត​ក្រោម​ការបញ្ជា​ដឹកនាំ​របស់​ឈ្មោះ ភឿង សុ​ភ័ន និង​ឈ្មោះ នី វណ្ណា​រី ជា​អ្នករៀបចំ​ផែនការ​ធ្វើ​ការទំនាក់ទំនង​ជាមួយ​អ្នកមាន​ប្រាក់​និង​អ្នក​មាន​មុខរបរ​រក​សុីច​ង​ការប្រាក់​ឯកជន បន្ទាប់​ពី​មាន​ការទំនាក់ទំនង​រួច​គឺ​ឈ្មោះ​ភឿង​សុ​ភ័ន​និង​ឈ្មោះ​នី វណ្ណា​រី បាន​បញ្ជា​ឲ្យ​អ្នក​ក្រោម​ឱវាទ​ទៅ​ជួប​ជាមួយ​និង​ម្ចាស់​ប្រាក់​ដើម្បី​ទទួល​ប្រាក់ ក្នុងករណី​ខាង​ម្ចាស់​ប្រាក់​ចង់ដឹងថា​នៅ​ខ្វះ​លុយ​ប៉ុន្មាន​? នៅ​ធនាគារ​ឯកជន​មួយណា​? អ្នកណា​ជា​អ្នក​កាន់​ឯកសារ​កូន​បំណល​គឺ​គេ​បាន​ឲ្យ​លេខ​ទូរស័ព្ទ​ភ្នាក់ងារ​(CO)​ក្លែងក្លាយ ទៅ​ដល់​ម្ចាស់​ប្រាក់​ទាក់ទង​សួរនាំ​អំពី​សាច់ប្រាក់​របស់​អតិថិជន​ដែល​ចង់​ខ្ចី​បង់​ផ្ដាច់​និង​ការផ្ដល់​កម្ចី​អោយ​វិញ​។ ក្រោយ​ទទួលបាន​ប្រាក់​រួច​គឺ​ត្រូវ​យកប្រាក់​មក​ប្រគល់ឲ្យ​ឈ្មោះ​ភឿង សុ​ភ័ន និង​ឈ្មោះ​នី វណ្ណា​រី ហើយ​ពួកគេ​នឹង​ទទួលបាន​កំរៃ​មួយចំនួន​ពី​ការ​ដើរតួរ​សម្ដែង​ក្លែងបន្លំ​នេះ ។ មុនដំបូង​ក្រុម​នេះ​ដើរ​ស៊ើបរក​អ្នកមាន​ប្រាក់ រួច​ទៅ​ទាក់ទង​របៀប​ខ្ចីប្រាក់​រយៈពេល​ខ្លី ២-៣ ថៃ្ង​សង​វិញ​ដោយ​សន្យា​ផ្ដល់​ការប្រាក់​ខ្ពស់ រួច​ចាប់ផ្ដើម​បញ្ជូន​មនុស្ស​ទៅ​ខ្ចី​ជា​បន្ដបន្ទាប់​ធ្វើឲ្យ​ម្ចាស់​លុយ​មាន​ការជឿ​ទុកចិត្ដ​ឈាន​ដល់​ការ​ឆបោក​តែម្ដង បើ​មាន​ការសួរនាំ​ពួកគេ​ឆ្លើយ​លេស​នេះ លេស​នោះ ថា​ធនាគារ​កំពុង​ជាប់​បិត​បញ្ជី ចំ​ថៃ្ង​បុណ្យសុំ​ថែម​២​ថៃ្ងទៀត​គឹត​ការ​តាម​ហ្នឹង​ទៅ​។

​បច្ចុប្បន្ន​មេខ្លោង​ឈ្មោះ​ភឿង សុ​ភ័ន នេះ​ត្រូវបាន ម្ចាស់បំណុល​ម្នាក់​ជួយ​រត់​ការធានា​ចេញពី​ពន្ធនាគារ​ខេត្ដ​កំពង់ស្ពឺ (​តុលាការ​ដាក់​ឲ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ក្នុង​អំពើ​ឆបោក​ប្រាក់​)​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ជាង ១.០០០.០០០ (​មួយ​លាន​ដុល្លារ​អាមេរិក​) និង​កំពុង​រង​បណ្ដឹង​ជាច្រើន​ទៀត​នៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ ដែល​ម្ចាស់​បណ្ដឹង​ខ្លះ​ចាញ់បោក​ឈ្មោះ​ភឿង សុ​ភ័ន ម្នាក់ៗ​មិនតិច​ជាង ២ មុឺន​ដុល្លា​នោះ​ទេ​។ បច្ចុប្បន្ន​មេខ្លោង​និង​ជន​ពាក់ព័ន្ធ​ករណី​ខាងលើ ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​ខេត្ដ​កំ​ពង់​ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ​ដោយ ​៖ ​កូឡាប​