Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​កែច្នៃ ដឹកឈើ បើក​បុក​ឆ្កែ ស្លាប់​បុរស​ម្នាក់​

spot_img

​ខេត្ត​មណ្ឌលគិរី​ ៖ បុរស​ម្នាក់ ស្លាប់​នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ ដោយ​ម៉ូតូ​កែច្នៃ​ដឹក​ឈើ​ចំនួន​១​ដុំ ប្រវែង​២​ម៉ែត្រ​ប្រភេទ​កកោះ បាន​បុក​សត្វ​ឆ្កែ ម៉ូតូ​ដួល​សង្កត់​អ្នកបើកបរ នា​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣ ធ្នូ ២០១៨ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៦៤ ផ្លូវជាតិ​លេខ​៧៦ ស្ថិតនៅក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​សមត្ថកិច្ច​ឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​អីុង ហុក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិដើម​ភាគតិច ព្នង រស់នៅ​ភូមិ​អូរ​រណា ឃុំ​ស្រែ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។​

​អ្នក​ដឹក​តាម​ម៉ូតូ ដោយសារ​កន្លងមក គេ​តែង​សង្កេតឃើញ​មាន​ជនរងគ្រោះ ត្រូវ​ពិការភាព នឹង​ស្លាប់ ដោយសារ​ម៉ូតូ​ដឹកឈើ​ដួស​ជា​ញឹកញាប់​។ សកម្មភាព​ជួញដូរ​ឈើ នៅក្នុង​ទឹកដី​ស្រុក​កែវ​សីមា ដែល​មាន​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា នឹង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច កំពុង​កើតមាន​បទល្មើស​ពេញបន្ទុក ខណៈ​ការគ្រប់គ្រង​របស់​មន្ត្រី​មូលដ្ឋាន ហាក់​នៅ​មាន​កម្រិត​តិចតួច​ក្នុងការ​ទប់​ស្តាត់ ក្រុម​ឈ្មួញ​រកស៊ី​ខុសច្បាប់​៕​ ​ដោយ​៖​រចនា​

 

spot_img
×