ប្រទេសកាតា កាលពីថ្ងៃច័ន្ទម្សិលមិញនេះ បានឲ្យដឹងថា ខ្លួននឹងធ្វើការដកខ្លួនចេញពីអង្គការបណ្តាប្រទេសនាំប្រេងចេញ (OPEC) នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩នេះ បន្ទាប់ពីបានចូលរួមក្នុងអង្គការនេះអស់រយៈពេល ៦០ឆ្នាំ។
លោក Saad Sherida Al-Kaabi រដ្ឋមន្ត្រីក្រសួងកិច្ចការថាមពល បានបញ្ជាក់ដូច្នេះថា “ការសម្រេចចិត្តដកខ្លួនចេញគឺឆ្លុះបញ្ចាំងពីគោលបំណងរបស់ប្រទេសកាតា ក្នុងការផ្តោតលើកិច្ចប្រឹងប្រែង ដើម្បីអភិវឌ្ឍន៍ និងបង្កើនផលិតផលប្រេងធម្មជាតិរបស់ខ្លួន”។
ប្រទេសកាតាបានស្ថិតក្រោមគំនាបសេដ្ឋកិច្ច និងការទូតរបស់ប្រទេសជិតខាង រួមមានប្រទេសអារ៉ាប់ប៊ី សៅអូឌី និងប្រទេសអារ៉ាប់រួមអស់់រយៈពេល ១៨ខែចុងក្រោយនេះ ហើយដើម្បីឆ្លើយតបទៅនឹងគំនាបនោះ ប្រទេសកាតាបានបង្កើតផលិតផលប្រេងរបស់ខ្លួន ដែលជាការគាំទ្រដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចខ្លួន។
សូមបញ្ជាក់ថា ប្រទេសកាតាជាប្រទេសតូចមួយ ប៉ុន្តែប្រទេសនេះសម្បូរទៅដោយធន់ធានប្រេង។ បច្ចុប្បន្ន ការនាំប្រេងចេញរបស់ប្រទេសអ្នកមានមួយនេះ អាចផ្គត់ផ្គងតំរូវការ ៣០ភាគរយទូទាំងពិភពលោក៕ សុភ័ក្ត្រ
ប្រភព៖ CNN