Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ​បំផុត ទោះបី​មាន​សម្ពាធ​ច្រើន តែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ ថ្ងៃនេះ​រកស៊ី​ផ្លូវ​ឆ្ងាយ នឹង​មាន​លាភ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ សម្រាច​បាន​ជោគជ័យ​ក្នុង​គ្រប់​ភារកិច្ច ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​អំពី​លុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះ​សមស្រប​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ កិច្ចការ​គ្រប់យ៉ាង​របស់​អ្នក​មិន​បាន​ដូច​បំណង តែ​ដោយសារ​នៅ​មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​រាល់​បញ្ហា​ក៏​អាច​ដោះស្រាយបាន ។ លុយកាក់ មិន​ស្ថិរភាព មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោ សញ្ចេតនា មាន​ឱកាស​រក​ឃើញ​គូជីវិត ។​

​ឆ្នាំ​ថោះ ៖ ការងារ រីកចម្រើន​ខ្លាំង ទទួល​បាន​ទិន្នផល​ខ្ពស់ ។ លុយកាក់ គួរស្វែងយល់​យោបល់​គ្រប់​គ្នា​មុនពេល​ចង់​បោះទុន​រកស៊ី ។ ឬ​ពង្រីក​ជំនួញ ។ មនោសញ្ចេតនា ល្អប្រសើរ អ្នក​នៅ​លីវ​មាន​ឱកាស​បាន​ជួប​គូ​ព្រេង ។​

​ឆ្នាំ​រោង ៖ ការងារ ធម្មតា ពុំមាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ ។ លុយកាក់ កើត​មាន​ខ្ទង់ចំណាយ​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​មនុស្ស​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា ធ្លាក់ចុះ​មិន​ត្រូវ​បង្កើត​សម្ពាធ​ថែម​ឲ្យ​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ការងារ ។ លុយកាក់ មិន​ស្ថិរភាព ចំណូល​ធ្លាក់ចុះ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ រលូន​ល្អ ត្រូវបាន​ថ្នាក់លើ​សរសើរ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ មិន​ត្រូវ​រឹងរូស គួរ​ស្តាប់​យោបល់​គ្រប់គ្នា​ក្នុង​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម ។​

​ឆ្នាំ​មមែ ៖ ការងារ ដំណើរការ​ជា​ប្រក្រតី ពុំ​មាន​ឧបសគ្គ ឬ​ការលំបាក​ណាមួយ​រាំងស្ទះ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​លំបាក​ណាមួយ​រាំងស្ទះ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​ខ្លួនឯង ។ មនោសញ្ចេតនា ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការចែក​ផ្លូវ​គ្នា ឬ​សារភាព​ស្នេហ៍ ។​

​ឆ្នាំ​វក ៖ ការងារ ជួបឧ​សគ្គ​ច្រើន ត្រូវ​ស្តាប់​យោបល់​អ្នក​ជុំវិញ​ដើម្បី​ដោះស្រាយ​បញ្ហា ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​មុន​ពេល​សម្រេច​ទិញ​របស់​អ្វីមួយ ។ មនោសញ្ចេតនា ត្រូវ​ចេះ​អត់ឱន អធ្យាស្រ័យ​ឲ្យ​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​តាម​ផែនការ​ពុំ​មាន​អ្វី​មក​រាំងស្ទះ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំ​មាន​អ្វី​លេចធ្លោ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាពសប្បាយ​ភ្ញាក់ផ្អើល​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា​ហេតុនេះ ទៅ​ជួប​ឧស​គ្គ​ក៏​នៅតែ​អាច​ដោះស្រាយបាន ។ លុយកាក់ ជា​ថ្ងៃ​អាក្រក់ មិនគួរ​បញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា ល្អប្រសើរ ។

​ឆ្នាំ​កុរ ៖ ការងារ មាន​ភាពងាយស្រួល សម្រេច​បាន​ស្នាដៃ​ធំៗ​ច្រើន លុយកាក់ ថ្ងៃនេះ​សមស្រប​សម្រាប់​ការវិនិយោគ​ម្នាក់ឯង ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍ ៕​

×